ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ អតិថិជនវៀតណាមដំបូងគេកាលពីថ្ងៃចន្ទទី២៧មីនាបានទទួលរថយន្ត VF9 របស់ពួកគេ ដែលជារថយន្តអគ្គិសនីប្រភេទ SUV ថ្លៃបំផុត ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ។
VinFast បានប្រគល់រថយន្ត VF9 ដល់អតិថិជនក្នុងស្រុកចំនួន ២៧ នាក់ដំបូងក្នុងពិធីប្រគល់ទំនិញដែលធ្វើឡើងនៅផ្សារទំនើបនានាក្នុងក្រុងហាណូយ ក្រុងដាណាង និងក្រុងហូជីមិញ។
VF9 មានពីរស៊េរីគឺ Eco និង Plus ដែលទាំងពីរបានបំពាក់ដោយម៉ូទ័រអគ្គិសនីកម្លាំង ៣០០ kW (៤០២ HP) ។
យោងតាមការប្រកាសរបស់ VinFast ម៉ូដែល Eco មានរយៈចម្ងាយបើកបរ ៤៣៨ គីឡូម៉ែត្រ ហើយម៉ូដែល Plus គឺ ៤២៣ គីឡូម៉ែត្រ។
តម្លៃលក់នៃកំណែទាំងពីរ រួមទាំងអាគុយគឺ ១,៩៧ ពាន់លានដុង (៨៣.៤៧៤ ដុល្លារ) និង ២,១៧៨ ពាន់លានដុង (៩២.២៨៨ ដុល្លារ)។
បន្ទាប់ពីការចែកចាយ VF9 បានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមីនា ក្រុមហ៊ុន VinFast នឹងចាប់ផ្តើមនៅក្នុងខែមេសាដើម្បីចែកចាយម៉ូដែល VF8 ចំនួន ១.៨០០ គ្រឿងទៅកាន់ទីផ្សារក្រៅប្រទេស និងម៉ូដែល VF5 ដល់អតិថិជនក្នុងស្រុក។
VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១៩ កំពុងត្រៀមពង្រីកខ្លួននៅសហរដ្ឋអាម៉េរិក ជាកន្លែងដែលក្រុមហ៊ុនសង្ឃឹមថានឹងប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនផលិតរថយន្តចាស់វស្សា ជាមួយនឹងរថយន្ត SUV អគ្គិសនីពីរម៉ូដែលរបស់ខ្លួន៕
រថយន្តអគ្គិសនី VF9 ចែកចាយដល់អតិថិជនក្នុងស្រុកកាលពីថ្ងៃចន្ទ