Views: 276 Post navigation ជប៉ុនផ្តល់ថវិកាជាង ១៦ ម៉ឺនដុល្លារអាមេរិក សម្រាប់ការធ្វើលទ្ធកម្មរថយន្ត សង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ ដែលប្រើប្រាស់រួច ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។ គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ) ធ្វើការជួសជុលពង្រឹងឡើងវិញ ពង្រឹងរចនាសម្ព័ន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម ។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕