ដោយ: វៃកូ/ស្វាយរៀង: លោក តូច ប៉ូលីវ៉ា និង លោក សេង សីលា អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តនៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នេះបានអញ្ជើញចុះពិនិត្យនិងអុជធូបដើម្បីសុំសេចក្តីសុខនៅកន្លែងរៀបចំសង្ក្រាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះស្ថិតនៅក្នុងតំបន់ត្រជាក់ចិត្តដែលមានទីតាំងខាងមុខសាលាខេត្តស្វាយរៀង។

លោក អុឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាតស្វាយរៀងបានឲ្យដឹងថា: សំរាប់ឆ្នាំនេះសង្ក្រាន្តស្វាយរៀងដែលនឹង​ប្រារព្ធធ្វើឡើង​នៅអំឡុងចូលឆ្នាំ​ខ្មែរនាពេលឆាប់ៗខាងមុខនេះ​នឹង​កាន់តែសប្បាយ​​និងប្លែកខ្លាំងជាងឆ្នាំមុនៗទៀត​ពោលគឺ​បានអាប់ដេត​ថ្មីដោយបំពាក់​ប្រព័ន្ធបាញ់ទឹកទៀតផង​នៅតំបន់​ត្រជាក់ចិត្ត​​ដើម្បីត្រៀមស្វាគមន៍​ប្រជាពលរដ្ឋ​មកលេងកម្សាន្ត។

លោកបានបន្តថា:ប៉ុន្មានថ្ងៃនេះលោកនិងក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំតប្រព័ន្ធបាញ់ទឹកនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តស្វាយរៀងនៅខាងមុខសាលាខេត្តស្វាយរៀង។

លោកបានបន្ថែមទៀតថា «តំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង» បាន​បង្ហាញពីការធ្វើតេស្តបាញ់​ទឹកពីលើ​ដែលបាចសាច​ជះ​ពេញ​ផ្លូវតែម្តងខុសពីបណ្តាឆ្នាំមុនៗដែលរៀបចំទុយយោរទឹកកាត់ទទឹងថ្នល់។

សូមបញ្ជាក់ផងដែរថា: ដែរថា នៅតំបន់ត្រជាក់ចិត្តនេះ ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​ស្វាយរៀង ក៏បាន​រៀបចំ​ដាក់ពាង​រួចជាស្រេចមកហើយផងដែរ។ សង្ក្រាន្ត​ស្វាយរៀង​បានអាក់ខានលេងកំសាន្តអស់រយ:ពេល៣ឆ្នាំកន្លងមកហើយដោយសារបញ្ហាជម្ងឺកូវីដ១៩។ ហើយកាលពីពេលកន្លងទៅ គឺ​អាជ្ញាធរ​បាន​រៀបចំ​រថយន្តពន្លត់​អគ្គិភ័យ ដើម្បីបាញ់ស្រោចទៅអ្នកចូលរួម​ឱ្យត្រជាក់កាយចិត្តព្រមទាំងមានការប្រគុំដន្ត្រីយិ៍សម័យនិងមានលេងល្បែងប្រជាប្រិយ៍នៅតាមទីវត្តអារាមថែមទៀតផង៕/R