ដោយៈ សុផល / ភ្នំពេញៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ នឹងបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការ ដ្ឋានរដ្ឋសភា នាថ្ងៃទី២៩ ខែមីនា នេះ ។

ប្រភពដដែល បានឱ្យដឹងថា៖ សម័យប្រជុំរដ្ឋសភា នឹងពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

អង្គប្រជុំ ក៏នឹងពិភាក្សាលើរបៀបវារៈ ៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ និងរបាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងារ របស់រដ្ឋសភា ចន្លោះសម័យបជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៦ ៕/V/R