ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ក្រុមការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូល រួមពីលោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃ អាជ្ញាធរជាតិ អប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានា គុណភាពជប៉ុន Japan Quality Assurance (JQA) ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរ ជាតិអប្សរា លោកគ្រូ អ្នកគ្រូ បានចូលរួមកម្មវិធី សងទៅសង្គមរបស់ អាជ្ញាធរ ជាតិអប្សរា បានអញ្ជើញចែកកាបូបសិក្សាដល់សិស្សានុសិស្សមកពី សាលាបឋមសិក្សាចំនួនបី ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។
ប្រភពអាជ្ញាធរជាតិអប្សរាបញ្ជាក់ថាក្នុងការផ្តល់ដល់សិស្សានុសិស្សកាលពីព្រឹកថ្ងៃទី២៩ ខែមីនានេះ បានផ្តលដល់សិស្សចំនួន ៥០នាក់ ដែលជាសិស្ស រៀនពូកែ និងក្រីក្រ មកពីសាលាបឋមសិក្សាដូនឪ ត្រពាំងស្វាយ និង គោកក្រៀល។ សាលាទាំងនេះ ត្រូវបានស្ថាប័ន JQA របស់ជប៉ុន ជ្រើសរើស សម្រាប់អនុវត្តកម្មវិធីបណ្ដុះបណ្ដាលអប់រំបរិស្ថានដល់សិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមប្រភពដដែលនេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរជាតិអប្សរា រៀបចំពិធីចែកសម្ភារសិក្សាដល់សិស្ស ក្នុងរមណីយដ្ឋានអង្គរ។ កន្លងមក កម្មវិធីដូចគ្នានេះធ្លាប់បានធ្វើច្រើនលើកមកហើយ ដោយចែកសម្ភារសិក្សា និងកង់ជាដើម៕សរន/r