ដោយៈ បាយ័ន / សៀមរាបៈ ការតុបតែង រួមមានប៉ាណូផង នៅតំបន់ព្រះរាជ ដំណាក់ និងបណ្តាផ្លូវនានា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីត្រៀមបុណ្យ ចូលឆ្នាំខាងមុខ ត្រូវបានភ្លៀងខ្យល់ បោកបក់ខ្លាំង បណ្តាលឱ្យខូចខាតយ៉ាងដំណំ នៅល្ងាចថ្ងៃទី២៩ ខែមីនា នេះ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយថាៈ មនុស្សម្នាក់ បានស្លាប់ដោយ គាត់ជិះម៉ូតូ ហើយប៉ាណូនៅកន្លែងកើតហេតុ ខាងលើ បាក់សង្កត់ពីលើ (ប៉ុន្តែមិនទាន់មានសមត្ថកិច្ច ចេញមុខបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះអ្វី និងមានទីលំនៅ នៅឯណានោះទេ)។ នៅក្រុងសៀមរាប នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ មានភ្លៀងយ៉ាងខ្លាំង ហើយលាយឡំនឹងខ្យល់ យ៉ាងខ្លាំង ផងដែរ៕ V / N