ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រជូនដល់សិក្ខាកាមនិងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ កោះពេជ្រ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាសិ ក្ខាកាមនិងនិស្សិតដែលទទួលវិញ្ញាបនបត្រនិងសញ្ញាបត្រនេះមានចំនួនសរុប​ចំនួន ៦០៥១នាក់ស្រី៣៨៩៥ នាក់ ។

ចាប់ពីឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជ សាស្រ្តត្រូវបានផ្ទេរមកស្ថិតនៅក្រោម​ការ​គ្រប់​គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។វិទ្យាស្ថាននេះមានភារ កិច្ច​បណ្តុះ​បណ្តាលសិក្ខាកាមសិស្ស និស្សិត លើផ្នែកធុរកិច្ចនិងសេវាកម្មចាប់ពីរយៈពេលខ្លីរហូត​ដល់រយៈពេលវែងទាំងនិស្សិតអា ហារូបករណ៍របស់រដ្ឋនិងនិស្សិតបង់ថ្លៃសិ ក្សា ។

វិទ្យាស្ថានមានគណៈគ្រប់គ្រងសាស្រ្តាចារ្យនិងបុគ្គលិកខ្មែរ-បរទេសជាប់កិច្ចថសន្យាសរុបចំនួន១៤៥នាក់ស្រី ៣៧ នាក់ដែលក្នុងនោះមានកម្រិតថ្នាក់បណ្ឌិតចំនួន​០៣ នាក់ស្រី១នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​​៩០នាក់ ស្រី១៧នាក់ កម្រិតថ្នាក់​បរិញ្ញាបត្រ/វិស្វករ ចំនួន២២នាក់ស្រី៦នាក់និងកម្រិតក្រោ មបរិញ្ញាបត្រចំនួន៣០នាក់ស្រី១៣ នា ក់ ។

ចាប់តាំងពីឆ្នាំ១៩៨៥ដល់បច្ចុប្បន្នវិទ្យាស្ថា នបានបណ្តុះបណ្តាលសិក្ខាកាមសិស្សនិស្សិតបានសរុបចំនួន ២៣,៨៨៣ នាក់នារី១០,១៦៣នាក់។ក្នុងនោះមាននិស្សិត​អាហារូបករណ៍​របស់សម្តេចតេជោមានចំនួន៨៣០នាក់។សិស្ស និស្សិតកំពុងសិក្សាមានសរុបចំនួន ៥,០៦១ នាក់នារី ៣,៤៦៨នាក់។

វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ​១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទ​ក្រសួង​ពាណិជ្ជកម្ម។នៅឆ្នាំ១៩៨៥ត្រូវបានប្ដូរឈ្មោះមកជាសាលាមធ្យម​សិក្សា​ឯក​ទេសពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៤ត្រូវបានផ្ទេរមកនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំយុវជននិងកីឡាហើយនៅឆ្នាំ ២០ ០១ បានប្តូរឈ្មោះមកជាវិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ដ្រ៕