ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងារ វាយតម្លៃភាពគំរាមកំហែង ពីបទល្មើសបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាកំណត់ពីអត្តសញ្ញាណ ការវិភាគ និងវាយតម្លៃ លើការគំរាមកំហែង នៃបទល្មើស ដែលមានហានីភ័យ ដល់ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន នាំឱ្យរីកសាយភាយអាវុធមហាប្រល័យ ពាក់ព័ន្ធនឹងបទល្មើសក្នុងវិស័យបរិស្ថាន។ ពិធីនេះ បានប្រារព្ធធ្វើឡើង នៅរសៀល ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣។

បទល្មើស ៥ ទាក់ទងនឹងបទល្មើសបរិស្ថាន រួមមាន៖ ព្រៃឈើ សត្វព្រៃ ជលផលលើផ្នែក IUU ធនធានរ៉ែ កាកសំណល់គ្រោះថ្នាក់ និងការបំពុល។

ក្រសួងមានការពាក់ព័ន្ធ រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ផ្សេងទៀត៕ V / N

( លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងារ )