ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៩ មីនា ម្សិលមិញនេះ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានធ្វើការសំណេះសំណាលនិងគៀងគរថវិកា ដើម្បីឧបត្ថម្ភដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលនឹងចេញទៅហ្វឹកហាត់ នៅប្រទេសកាហ្សាក់ស្ថាន ដើម្បីត្រៀមស៊ីហ្គេម ។
ការចេញទៅហាត់ រយៈពេលមួយខែនេះ មាន កីឡាករ ១១នាក់ កីឡាការិនី ៥នាក់ គ្រូបង្វឹក ៣នាក់ សរុប ១៩នាក់ ត្រូវហ្វឹកហាត់ចាប់ពីថ្ងៃ៣០ ខែមីនា ដល់ ៣០ ខែមេសា ២០២៣ ។
លោក ខេស៊ី បាណេត ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឧបត្ថម្ភគ្រូបង្វឹកអន្តរជាតិ ដែលជាជនជាតិកាហ្សាក់ស្ថាន ចំនួន ៤.០០០ ដុល្លារ, គ្រូបង្វឹកថ្នាក់ជាតិ និងកីឡាករ កីឡាការិនី ក្នុងម្នាក់ៗ ២៥០ ដុល្លារ សរុប ៨.៥០០ ដុល្លារ ។
លោក ប៊ុយ សុភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធ ឧបត្ថម្ភចំនួន ១.០០០ ដុល្លារ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ ៥០០ដុល្លារ លោក ស៊ន អេលីត ៥០០ ដុល្លារ លោក មាស សារ៉ាវុឌ្ឍ ៥០០ ដុល្លារ លោក វើក សាមឿន ២០០ ដុល្លារ លោក មាស វុឌ្ឍី១០០ ដុល្លារ លោក ពេជ្រ សូផែន ៥០ ដុល្លារ លោក ប៊ូ បុណ្ណារ៉ា ១០០ ដុល្លារ និងលោក ចាន់ សុទ្ធ ៥០ ដុល្លារ ។
សោហ៊ុយសម្រាប់ចំណាយ ក្នុងការចេញទៅហ្វឹកហាត់ នៅកាហ្សាក់ស្ថាននេះ ជាជំនួយឧបត្ថម្ភរបស់ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣(CAMSOC)៕/V-PC