ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកពេលនេះបានផ្លាស់ប្តូរមកល្អប្រសើរ ហើយទោះធ្វើអ្វីតែងជឿនលឿនទៅមុខគ្រាន់ជាទីកក់ក្តៅ ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកជួប នូវបញ្ហាតានតឹងច្រើន ដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ឆ្លងផុតសប្តាហ៍នេះទៅដួងរាសីរបស់លោកអ្នកបានផ្លាស់ប្តូរមកធ្លាក់ស្រុតចុះវិញ។ក្នុងខែថ្មីខាងមុខនេះដែរបុរសកើតឆ្នាំគោដំណើរជីវិតតែងមានគ្រោះយាយី ធ្វើឱ្យស្ថានភាពលំបាកជាងស្រ្តី។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារ ពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។

បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ឈានដល់ខែក្រោយដែលជា ខែ មេសា ដំណើរជីវិតរបស់ស្រ្តីតែងមានភាពភ្លឺថ្លា និង ធ្វើអ្វីតែងចម្រើនលូតលាស់ទៅមុខសន្សឹមៗជានិច្ច។សម្រាប់បុរសវិញហាក់ស្ថិតនៅក្នុងភាពងងឹត និង មានភាពស្ថានភាពលំបាកច្រើនជាង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ទំនងការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងសម្រេចជោគជ័យ។ទោះបីយ៉ាងណាក្តីសម្រាប់បុរសនាពេលនេះបើបានធ្វើបុណ្យ រំដោះគ្រោះកាន់តែប្រសើរពីព្រោះថាអាចកំចាត់រាល់ចង្រៃឧបទ្រពមិនឱ្យចូលមកយាយីកើត។

-កិច្ចការងារ៖ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និង ផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំរោង

 

ដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើត ឆ្នាំរោង ឆ្លងផុត ខែ មិនា ដែលជា ខែ ដួងរាសីស្រុតចុះ ទៅធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយធ្វើអ្វីតែងចម្រើនលូតលាស់ទៅមុខជានិច្ច ។

-កិច្ចការងារ៖ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែ លោកអ្នក អត់ធ្មត់បន្តិច ពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។

-ការធ្វើជំនួញ៖បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។

បញ្ហាស្នេហា៖បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសមិនផ្តល់ផលល្អក្នុងការចូលនិយាយ ឬចរចាអ្វីមួយជាមួយអ្នកដទៃឡើយពីព្រោះថាតែងជះផលអាក្រក់ច្រើនជាងល្អ ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះភ្លឺថ្លា ហើយធ្វើអ្វីៗមានភាពចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺអ្វីៗដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះរាល់បញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះវិញបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកត្រូវឧស្សាហ៍ខ្មីឃ្មាតពីព្រោះថាឱកាសល្អៗនៅរង់ចាំ ហើយចូរចងចាំថាមិនត្រូវនៅស្ងៀមពេកឡើយប្រយ័ត្នអនាគតរកភាពរុងរឿងដូចគេមិនឃើញ។

-កិច្ចការងារ៖ការប្រកបការងារហាក់ទទួលរងសម្ពាធច្រើន ដូចនេះត្រូវចេះធ្វើគធ្វើថ្លង់ចំពោះបញ្ហាមួយចំនួនទើបគ្មានរឿងរាវចូលមកលុកលុយទៅកើត។

ការធ្វើជំនួញ៖សម្រាប់ការប្រកបការងាររកស៊ីជួញដូរមានការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយក៏នៅអាចរកផលចំណូលគ្រាន់បំពេញបំពង់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុឡើយប្រយ័ត្ននាំផលលំបាកណាមួយនៅគ្រាខាងមុខ៕

 

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកទោះធ្វើអ្វីមួយមិនពិបាកពេកនោះដែរ ពោលគឺមានភាពលូតលាស់សន្សឹមៗទៅមុខគ្រាន់ជាកក់ក្តៅជានិច្ច។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះកិច្ចការងារហាក់ថយក្រោយ ម្ល៉ោះហើយឱ្យប្រយ័ត្នកិច្ចការងារសំខាន់ៗពីព្រោះថាងាយជួបនូវគ្រោះខូចខាត និងគេទម្លាក់ទុកឱ្យណាស់។

 -ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើទោះបីមានរឿងអ្វីក៏ដោយមិនត្រូវយកអារម្មណ៍ម៉ួម៉ៅក្តៅក្រហាយបញ្ចេញមកច្រើនពេក ហើយពិសេសត្រូវចេះរំងាប់ចិត្តឱ្យត្រជាក់ទើបរឿងរាវអាចងាយដោះស្រាយចេញទៅវិញ។

 -កិច្ចការងារ៖សម្រាប់ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះទាល់តែឆាប់បញ្ចប់រឿងរាវរកាំរកូស និងការប្រចែប្រចណ្ឌខុសរឿងទើបនៅក្នុងគ្រួសារមានសុភមង្គល៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងការរស់នៅលោកអ្នកតោងចេះដាស់តឿននូវរាល់កំហុសខ្លួនឯង និងក្រៅពីនេះបើមានបញ្ហាត្រូវចេះដោះស្រាយទើបជីវិតនៅថ្ងៃខាងមុខនឹងមានភាពភ្លឹថ្លាជាងនេះ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសក្នុងថ្ងៃនេះគឺ ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំពីព្រោះថាផ្លែផ្កាតែងឆ្លើយតបគ្រាន់កក់ក្តៅ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើអ្វីមួយមិនភ័យព្រួយឡើយពីព្រោះលោកអ្នកតែងមានប្រៀបឬយ៉ាងហោចណាស់ក៏អាចរកផលកម្រៃគ្រាន់កក់ក្តៅខ្លះដែរ។

បញ្ហាស្នេហា៖ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំឱ្យចេះដឹងទុក្ខធុរះគ្នា ហើយមិនត្រូវអាត្មានិយមឡើយបើពុំនោះទេផលលំបាកនឹងជួបនៅពេលក្រោយចៀសមិនរួចឡើយ៕