ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិ ជ្ជសាស្ត្រ ជាង ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង ថាៈ សិក្ខាកាម និងនិស្សិត ដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានសរុបចំនួន .០៥១ នាក់ ស្រី .៨៩៥ នាក់

ចាប់ពីឆ្នាំ២០០៤ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ត្រូវបានផ្ទេរមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាននេះ មានភារកិច្ចបណ្តុះបណ្តាល សិក្ខាកាម សិស្ស និស្សិត លើផ្នែកធុរកិច្ច និងសេវាកម្ម ចាប់ពីរយៈពេលខ្លីរហូតដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។

វិទ្យាស្ថាន មានគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកខ្មែរបរទេស ជាប់កិច្ចសន្យា សរុបចំនួន ១៤៥ នាក់ ស្រី ៣៧ នាក់ ដែលក្នុងនោះ មានកម្រិតថ្នាក់បណ្ឌិត ចំនួន ៣នាក់ ស្រី នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន​​៩០នាក់ ស្រី ១៧ នាក់ កម្រិតថ្នាក់បរិញ្ញាបត្រ/វិស្វករ ចំនួន ២២ នាក់ ស្រី នាក់ និងកម្រិតក្រោមបរិញ្ញាបត្រ ចំនួន ៣០ នាក់ ស្រី ១៣ នាក់

ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន វិទ្យាស្ថាន បានបណ្តុះបណ្តាលសិក្ខាកាមសិ ស្ស និស្សិត បានសរុបចំនួន ២៣.៨៨៣ នាក់ នារី១០.១៦៣ នាក់។ ក្នុងនោះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ មានចំនួន ៨៣០ នាក់។ សិស្ស និស្សិត កំពុងសិក្សាមានសរុបចំនួន .០៦១ នាក់ នារី .៤៦៨នាក់

វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ១៩៨៥ ត្រូវបានប្ដូរឈ្មោះ មកជាសាលាមធ្យមសិក្សាឯកទេសពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៤ត្រូវបានផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០០១ បានប្តូរឈ្មោះមកជា វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ /V-PC