បុរស​ពីរ​នាក់​និង​ម៉ា​ទឹកកក​មួយចំនួន ត្រូវ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​

823
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៨ បាន​បញ្ជូន​បុរស​ពីរ​នាក់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​កូនភ្នំ​ខាងជើង​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨​។

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ទាំង​០២​នាក់​មានឈ្មោះ កង ស៊ីណាន ហៅ ទូច អាយុ​២៦​ឆ្នាំ នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ និង​ឈ្មោះ ងឿ​ន សុភាព​ហៅ​អៀ​ប អាយុ​២១​ឆ្នាំ នៅ​ភូមិ​កោះ​តូច ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន​។ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​មាន​សារធាតុ​ញៀន ០១​ថង់ ,​កូន​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​១​ដុំ​, កាំបិត​ចំនួន​០៣ និង​ប្រដាប់ប្រដា​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​