ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា នផ្ញើសារទៅបក្សប្រឆាំងថា កុំសង្ឃឹមបានជាន់ដីប្រទេសម៉ាឡេស៊ី

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា មេដឹកនាំប្រទេសគេ មានគុណធម៌របស់ គេ គេមានគោលការណ៍មិនជ្រៀតជ្រែក សម្តេចបានបន្តថាៈ កាលនាយក រដ្ឋមន្ត្រីម៉ាឡេ នៅជាបក្សប្រឆាំង អ្នកអាចទាក់ទងក្នុងក្របខណ្ឌបក្សប្រឆាំង បាន។ ប៉ុន្តែឥឡូវនេះបានក្លាយទៅជានាយករដ្ឋមន្ត្រី។ ដូចនេះ គាត់បានក្លាយទៅជាដៃគូរ ជាមួយអ្នកកាន់អំណាចដូចគ្នា។

សម្តេចបានបន្តថា សម្តេចក៏បានដឹងពីគាត់ថា ពួកប្រឆាំង កំពុងចង់ធ្វើអ្វីនៅលើ ទឹកដីម៉ាឡេស៊ី។ សម្តេចបានបន្តថាសម្តេចសូមប្រាប់ឲ្យអ្នកឯងយល់ អំពីការធ្វើការជាមួយគ្នា រវាងមេដឹកនាំប្រទេស

សម្តេច បានបន្ថែមថា អ្នកដឹកនាំ គេដឹងអំពីការងាររបស់គេ អ្នកដែលមិនធ្លាប់ធ្វើ នាយករដ្ឋមន្ត្រីទេ ដែលមិនដឹងពីការងារ អញ្ចឹង អ្នកកុំសង្ឃឹមហួស បើនាយករដ្ឋ មន្ត្រីម៉ាឡេ សន្យាជាមួយខ្ញុំ ប្រាប់ខ្ញុំ អ្នកកុំសង្ឃឹមថា វត្តមានរបស់អ្នក មានលើទឹកដី ម៉ាឡេស៊ី

សម្តេចតេជោ បានបន្តថាៈ សម្តេចមិនបានលើករឿងហ្នឹងទេ (សុំទោសឯកឧត្តម អាន់វ៉ា អីុប្រាហ៊ីម) ក៏ប៉ុន្តែគាត់បានបញ្ជាក់ថា មានអ្នកចង់មក។ ប៉ុន្តែគាត់ប្រាប់ថា កុំមក គាត់ប្រាប់ថា មិនឲ្យមកទេ តំណាងរាស្ត្រគាត់មួយចំនួន សុំឲ្យអ្នកហ្នឹងមក ដើម្បីឲ្យធ្វើបទបង្ហាញ ជាការប្រជុំ គាត់ប្រាប់តំណាងរាស្រ្តគាត់ថា កុំឲ្យធ្វើ ហើយខ្ញុំបានប្រាប់ទៅគាត់ថា បើធ្វើរឿងនេះ គឺវានឹងធ្វើឲ្យរដ្ឋ និងរដ្ឋមើលមុខគ្នាមិន ត្រង់ទេ ព្រោះនេះជាគោលការណ៍ ក្របខណ្ឌមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ អញ្ចឹង អ្នកឯងកុំគិតថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកប្រដៅនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ កុំឲ្យសោះ។ ផ្ទុយទៅវិញ យើងធ្វើការដោយស្មើភាពជាមួយគ្នា។ ហើយខ្ញុំបានដឹង អំពីល្បិចកលរបស់អ្នកយ៉ាងម៉េច? បើអ្នកមិនទាន់យល់ទេ រៀនយល់ទៅ អញ្ចឹង អ្នកឯងត្រូវយល់ អំពីរបៀបធ្វើការរបស់មេដឹកនាំ វាជារឿងទំនាក់ទំនងរដ្ឋនិងរដ្ឋផង បុគ្គលនិងបុគ្គលផង៕/V-PC