សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារទៅបក្ស ប្រឆាំងថា កុំសង្ឃឹមបានជាន់ដីប្រទេសម៉ាឡេស៊ី ។សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថាមេដឹកនាំប្រទេសគេមានគុណធម៌របស់គេ។ គេមានគោលការណ៍មិនជ្រៀតជ្រែក។ កាលនៅជាបក្សប្រឆាំង អ្នកអាចទាក់ទងក្នុងក្របខ័ណ្ឌបក្សប្រឆាំងបាន។ ប៉ុន្តែឥឡូវនេះ បានក្លាយទៅជានាយករដ្ឋមន្ត្រី។ ដូចនេះ គាត់បានក្លាយទៅជា ដៃគូជាមួយអ្នកកាន់អំណាចដូចគ្នា។