Views: 111 Post navigation សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារទៅបក្ស ប្រឆាំងថា កុំសង្ឃឹមបានជាន់ដីប្រទេសម៉ាឡេស៊ី ។សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថាមេដឹកនាំប្រទេសគេមានគុណធម៌របស់គេ។ គេមានគោលការណ៍មិនជ្រៀតជ្រែក។ កាលនៅជាបក្សប្រឆាំង អ្នកអាចទាក់ទងក្នុងក្របខ័ណ្ឌបក្សប្រឆាំងបាន។ ប៉ុន្តែឥឡូវនេះ បានក្លាយទៅជានាយករដ្ឋមន្ត្រី។ ដូចនេះ គាត់បានក្លាយទៅជា ដៃគូជាមួយអ្នកកាន់អំណាចដូចគ្នា៕ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែមីនា ឆ្នាំ២០២៣នេះបានបើកសម័យ ប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ក្នុងឱកាសនេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយព្រះអង្គបានសម្តែង ហឬទ័យសោមនស្សរីករាយ ដោយបានឃើញថា ជិត៣០ឆ្នាំកន្លងមកនេះ គឺចាប់ពីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាយើងសម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទំាងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ព្រះករុណាជាអម្ចាស់បានកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងជនរួមជាតិគ្រប់រូបដែលបានខិតខំយ៉ាងស្វាហាប់ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួន ជាហេតុនាំឱ្យកើតមាននូវសមិទ្ធផលដ៏ធំធេងហួសពីការស្មានក្នុងពេលបច្ចុប្បន្ន៕