ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អាប៉ោងជិតបើកគម្របហើយ សម្រាប់ប្រភេទកីឡា បាល់ទាត់បុរស និងនារី សម្រាប់ស៊ីហ្គេម។

តាមធម្មតាស៊ីហ្គេម ដែលមានតែ ១១ ប្រទេស ទាំងទីម័រខាងកើតនោះ សម្រាប់ បាល់ទាត់ ចែកចេញតែ ២ ពូលប៉ុណ្ណោះ គ្រាន់តែពូលមួយមាន ៥ ក្រុម និង ពូលមួយទៀតមាន ៦ ក្រុមនេះ ក្នុងករណីដែលប្រទេសទាំង ១១ បញ្ជូនបាល់ទាត់ ទាំងបុរស និងនារី មកចូលរួមទាំងអស់។

ការចាប់ឆ្នោតវគ្គចែកពូល នៃការប្រកួតកីឡាស៊ីហ្គេម ២០២៣ វិញ្ញាសាបាល់ទាត់ បុរស និងបាល់ទាត់នារី នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ គេចាត់ទុកថា ខ្លាំងនោះ មាន ថៃ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី។ ចាំអ៊ុតមើល តើកម្ពុជាស្ថិតនៅពូលណា ជាមួយក្រុមណាខ្លះ៕ V / N