ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីចែកសញ្ញា បត្រដល់និស្សិតពាណិជ្ជសាស្ត្រនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣នេះថា រឿងគ្រោះថ្នាក់ជាងគេគឺការប្រែប្រួលអាកាសធាតុដែលយើងមិនដឹងថាវាចប់ពេល ណាទេ ។ដូចនេះរឿងបញ្ហាការប្រែប្រួលអាកាស ធាតុជាបញ្ហាធំណាស់ដែលទាមទារឲ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្ន ហើយមិនដឹងថាការប្រែប្រួលអាកាសធានេះវានឹងនាំមកនូវអ្វីខ្លះ ផលលំបាកអ្វីខ្លះសម្រាប់យើងបន្តទៀត ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«រឿងគ្រោះថ្នាក់ជាងគេ​គឺការប្រែប្រួលអាកាសធាតុ នេះជាបញ្ហា​អត់ដឹងថាចប់ពេលណាទេ​។ ឥឡូវនេះពីមួយថ្ងៃទៅមួយថ្ងៃការប្រែប្រួ ល អាកាសធាតុ​បានធ្វើឱ្យមានផលប៉ះពាល់ធំទូលាយ។ យប់ម្សិល​បាតុភូតកើតឡើង នៅខេត្តសៀមរាបដែលមានខ្យល់កន្ត្រាក់រហូតបង្កឲ្យមានរបួសនិងស្លាប់ប្រជាពលរដ្ឋទៀត ផង។អញ្ចឹងឆ្នាំនេះយើងមិនដែលធ្លាប់មានតាំងពីខ្ញុំកើតមក វាមិនដែលមានជំនន់ខែប្រាំង ប៉ុន្តែយើងមានជំនន់ខែប្រាំង »។

សម្ដេចតេជោ ហ៊ុន សែន បន្តថា៖ប្រទេសថៃកំពុងរងនៅឥទ្ធិពលខ្យល់កក្វក់បោកបក់ទៅលើខេត្តមួយចំនួនរបស់ប្រទេស ។នៅឥណ្ឌាខ្យល់កក្វក់ក៏កើតមានសូម្បីតែនៅ សហរដ្ឋ អាមេរិកក៏កើតមានខ្យល់ព្យុះធ្វើឲ្យស្លាប់មនុស្ស,អញ្ចឹងនៅលើពិភពលោកនេះរឿងបញ្ហាការប្រែប្រួលអាកាសធាជាបញ្ហាធំណាស់ដែលទាមទារយើងទាំងអស់គ្នាប្រុងប្រយ័ត្នហើយមិនដឹងថាអាការប្រែប្រួលអាកាសធានេះវានឹងនាំមកនូវផលអាក្រក់អ្វីខ្លះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងទៀតថាថ្ងៃមុនជួបជាមួយនឹងប្រព័ន្ធសម្របសម្រួលអង្គការសហប្រជាជាតិនិយាយអំពីបញ្ហាការគាំពារសង្គមការពង្រឹងសុខាភិបាល ។ផ្នែកដៃគូរបស់យើងប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាបានលើកឡើងអំពីកង្វល់ដែលត្រូវត្រៀមទុកជាមុនទៅលើបញ្ហាពីរទីមួ យគឺហានិភ័យសុខភាពសាធារណៈដែលវានឹងកើតឡើងនិងទីពីរ.គឺចំនួនមនុស្សចាស់ដែលចេះតែកើនឡើង ។ អញ្ចឹងសម្តេចបានឆ្លើយតបថាដោយសារតែបញ្ហានេះហើយបានជាសម្តេចឲ្យធ្វើមន្ទីរពេទ្យមួយដែលមាន សមត្ថភាពទទួលអ្នកជំងឺរហូតដល់ ១ ម៉ឺនគ្រែដែលមុននេះនៅក្នុងទីក្រុងភ្នំពេញរបស់មានតែត្រឹម៥០០០ គ្រែប៉ុណ្ណោះ។ សម្តេចតេជោក៏បានលើកឡើងផងដែរអំពីសកម្មភាព យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការសង្រ្គោះប្រជាពលរដ្ឋប្រឆាំង កូវីដ១៩ ទាំងការព្យាបាល ផ្តល់អាហារហូបចុកកន្លែងស្នាក់នៅ និង ជួយឧបត្ថម្ភជនរងគ្រោះដែលប៉ះពាល់ដោយកូវីដ១៩ ។ល។

សម្ដេចតេជោបានបន្តថាយើងបានយកឈ្នះសមរភូមិកូវីដប៉ុន្តែយើងមិនទាន់បានឈ្នះសង្គ្រាមកូវីដទាំងមូលទេ។ហើយយើងមិនដឹងថាបន្តពីជំងឺកូវីដតើ នៅជំងឺអ្វីទៀតដែលកើតឡើង។ដែលទាមទារឲ្យយើងមានការប្រុងប្រយ័ត្នដែលត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបជាមួយនឹងគ្រោះអាសន្ននៃសុខភាពសាធារ ណៈដែលវាបានកើតជាមួយនឹងវត្តមានថ្មីៗនៃនៃជំងឺផ្ដាសាយបក្សីនៅខេត្តព្រៃវែងជាមួយនឹងជំងឺនៅក្នុងប្រទេសខ្លះដូចជាជំងឺប៉េសជ្រូកអាហ្វ្រិះយើងអត់ដឹងថានឹងមានអ្វីកើតឡើងទៀត ។ សូម្បីក្នុងវិស័យកសិកម្មក៏យើងមានការបារម្ភដែរថាតើកម្ដៅចេះតែកើន,ពេលដែលកំដៅកើនឡើងតើពូជរបស់យើង ។ពូជស្រូវរបស់យើងធុននិងកម្ដៅនោះឬអត់ពូជដំណាំផ្សេងៗរបស់យើងធុញនិងកម្ដៅនោះទេអញ្ចឹងទេអ្នកស្រាវជ្រាវខាងបច្ចេកទេសក្នុងវិស័យកសិកម្មក៏ត្រូវតែបន្តការស្រាវជ្រាវ ។ថាពូជនេះវាមិនអាចធន់បានទេជាមួយនឹងធាតុអាកាសក្តៅពេក។អញ្ចឹងត្រូវខិតខំស្រាវជ្រាវដើម្បីបង្កភាពស៊ាំទៅនឹងកម្ដៅដែលចេះតែកើនឡើង ៕