​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ទីបំផុត ក្រុមបាល់ទាត់​មធ្យមសិក្សា ក្រុង​តាខ្មៅ (​វិទ្យាល័យ ហ៊ុន សែន សេរីភាព​) បាន​គ្រង​តំណែង​ជើងឯក នៃ​ការប្រកួត កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២២-២០២៣ បន្ទាប់​ក្រុម​នេះ បាន​យកឈ្នះ​លើ ក្រុមបាល់ទាត់​មធ្យមសិក្សា ស្រុក​អង្គ​ស្នូល ដោយ​គ្រាប់​ប៉េ​ណា​ល់​ទី នៅ​ផ្តាច់ព្រ័ត្រ​។​

​ក្រុមបាល់ទាត់​មធ្យមសិក្សា​ក្រុង​តាខ្មៅ (​វិទ្យាល័យ ហ៊ុន សែន សេរីភាព​) បាន​គ្រង តំណែង​ជើងឯក ចំពោះ ក្រុមបាល់ទាត់​មធ្យមសិក្សា ស្រុក​អង្គ​ស្នូល គ្រង​តំណែង ជើងឯក​រង (​វិទ្យាល័យ ហ៊ុន សែន ត្រពាំង​ត្នោត​) ក្រុមបាល់ទាត់​មធ្យមសិក្សា ស្រុក​កៀនស្វាយ ជាប់​ចំណាត់ថ្នាក់​លេខ ៣ ។​

​ចំពោះ​ក្រុមបាល់ទាត់​នារី វិទ្យាល័យ​កំពង់កន្ទួត គ្រង​តំណែង​ជើងឯក ក្រុមបាល់ទាត់ នារី​មធ្យមសិក្សា​ស្រុក​កណ្តាលស្ទឹង គ្រង​តំណែង​ជើងឯក​រង ក្រុមបាល់ទាត់​នារី មធ្យមសិក្សា​ស្រុក​កៀនស្វាយ ជាប់​ចំណាត់ថ្នាក់​លេខ ៣៕/V​.mara