រថយន្តបុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ចំណុច​ភ្លើងស្តុប​

808
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​សង្ស័យ​បាក់​ប្រអប់ជើង ហើយ​ត្រូវបាន​រថយន្ត​សា​ម៊ុ​យ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ដោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែ កក្កដា​ឆ្នាំ ២០១៨ នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវបំបែក​ជា​បួន​ខាងលិច​មន្ទី​ពេទ្យ​សែន​សុខ​(IU)​ផ្លូវ​១៩៨៦ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FM 2007 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លង​ស្តុ​ប​ជិត​ផុត​ទៅហើយនោះ ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​ម៉ាក KIA (​គា​) ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK 2156 បើក​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ សង្ស័យ​អ្នកបើកបរ​រថយន្ដ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​នៅ​ម៉ូតូ​ខាងលើ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​សង្ស័យ​បាក់​ប្រអប់ជើង​ខាងឆ្វេង​តែម្តង​។​

​ក្រោយ​កើតហេតុ​គេ ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចរាចរ ចុះ​មកដល់​កន្លែងកើតហេតុ ប៉ុន្តែ​ត្រូវបាន​បញ្ចប់រឿង​ដោយសារ​ភាគី​ខាង​រថយន្ត សុំ​ចេញថ្លៃ​ព្យាបាល​ជូន​ជនរងគ្រោះ​ទាំងអស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម