តុលាការ​កំពុង​សាកសួរ​បុរស​ចិន ៣​នាក់ ដែល​វាយ​រថយន្ត និង​វាយ​ទាត់​ធាក់​ស្ត្រី​ខ្មែរ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​

1035
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញារង​អម​សា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ​កំពុង​បន្ត​ការសាកសួរ បុរស​ជនជាតិ​ចិន ៣​នាក់​ដែល​បានធ្វើ​សកម្មភាព វាយ​ទាត់​ធាក់​ស្ត្រី​ខ្មែរ ម្នាក់​និង​វាយកំទេច​រថយន្ត​មួយគ្រឿង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បុរស​ជនជាតិ​ចិន​៣​នាក់​នេះ​ឈ្មោះ ស៊ូ ស៊ីណាន អាយុ ៤៤​ឆ្នាំឈ្មោះ​ហ៊ូ ជីវ៉ា អាយុ​៣៨​ឆ្នាំ និង​ឈ្មោះ​យូ ទីង​ជី អាយុ​៣៤​ឆ្នាំ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ហង់ ចាន់នី អាយុ ២៦​ឆ្នាំ មុខរបរ បុគ្គលិក​រោងចក្រ​ស្បែកជើង មាន​ទីលំនៅ ផ្ទះ​165Eoz ផ្លូវ​93 សង្កាត់​មនោ​រម្យ ខណ្ឌ​7​មករា​។​

​គួររំលឹកថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ មុខ​ហាង​កាហ្វេ​តេស្ត ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយពី​ពួកគេ​បាន នាំគ្នា យក​ដែកគាស់​ថ្នាំងអំពៅ វាយ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ព័ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-1659 ឲ្យ​ខូចខាត និង​វាយ​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម