ដោយ:បាយ័ន/សៀមរាបៈ នៅថ្ងៃ៣០ ខែមករា ឆ្នាំ២០២៣ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ លោក ស៊ុ សំអន នាយកសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចាន់ធូ អាយុ៤៤ឆ្នាំ មានទីលំនៅស្ថិតភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយឧបទ្ទវ កាលពីល្ងាចថ្ងៃទី ២៩ ខែមីនា តាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកនាយកសាខា បានជម្រាបជូនក្រុមគ្រួសារសពថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផង។

អំណោយដែលបានចូលរួមបុណ្យមាន មុង ភួយ សារុង ក្រមា អង្ករ ត្រីខ ទឹកត្រី មី និងថវិកាប្រាំបីសែនរៀល៕សរន / N