Views: 114 Post navigation សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានភស្តុតាងថ្មីបង្ហាញថារុស្ស៊ីកំពុងសម្លឹងរកសព្វាវុធរបស់កូរ៉េខាងជើងជាថ្មី ដើម្បីបន្តសង្រ្គាមនៅអ៊ុយក្រែនជាមួយ នឹងកិច្ចព្រមព្រៀងមួយគឺអាវុធដូរជាមួយស្បៀងនិងវត្ថុធាតុដើមផ្សេងៗ។ ថ្លៃប្រេងឆៅបានហក់ឡើងនៅក្នុងជំនួញនាព្រឹកថ្ងៃសុក្រនេះនៅផ្សារអាស៊ី នៅពេលអារម្មណ៍ទីផ្សារត្រូវបានជំរុញដោយកំណើននៃសកម្មភាពរោងចក្រនៅចិន ដែលជាប្រ ទេសប្រើប្រាស់ប្រេងធំបំផុតទីពីរលើកលោក និងចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងមកពីមជ្ឈិមបូព៌ា។ប្រេងឆៅBrentបានកើនឡើង១៥សេន ឬ០,១៩ភាគរយរហូតដល់ថ្លៃ៧៩,៤២ដុល្លារក្នុងមួយបារ៉ែលនៅពេលប្រេងWTIនៅផ្សារអាម៉េរិកកើនឡើង១៧សេនដល់៧៤,៥៤ដុល្លារក្នុងមួយបារ៉ែល ។