សណ្ឋាគារ និង​រមណីយដ្ឋាន​ផា​ឡេស​ហ្គេ​តរបស់​កម្ពុជា ឈ្នះ​ពានរង្វាន់​សណ្ឋាគារ​ល្អ​បំផុត និង​ឌី​ហ្សា​ញ​ល្អ​បំផុត នៅក្នុង​អាស៊ី​

1581
ចែករម្លែក
  • 88
    Shares

​ដោយ​: សុផល / ភ្នំពេញ​: សណ្ឋាគារ​និង​រមណីយដ្ឋាន ផា​ឡេស​ហ្គេ​ត​(Palace Gate and Resort)​នៅ​រាជធានី​ភ្នំពេញ បានឈ្នះ​ពានរង្វាន់​សណ្ឋាគារ​ល្អ​បំផុត​តែមួយគត់​នៅ​អាស៊ី និង​សណ្ឋាគារ​ដែល​ឌី​ហ្សា​ញ​និង​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅ​អាស៊ី​។​

នៅ​ខែតុលា ឆ្នាំ ២០១៨​នេះ សណ្ឋាគារ​ផា​ឡេស​ហ្គេ​ត នឹង​ទៅ​ទទួល​ពានរង្វាន់​នេះ​ពី ស្ថាប័ន​Prix Villegiature នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។

​លោក ធី សុធា នាយក​គ្រប់គ្រង​ស​ណ្ឋ​គារ Palace Gate and Resort Hotel បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ កក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ផា​ឡេស​ហ្គេ​ត ថា​៖ សណ្ឋាគារ​ល្អៗ​របស់​អឺរ៉ុប​ចំនួន​៦១ ស​ណ្ឋ​គារ​ល្អៗ​ចំ​នួ​៥៣ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ស​ណ្ឋ​គារ​នៅ​អាហ្វ្រិក​ចំនួន​៣៩ បាន​ចូលរួម​ប្រកួតប្រជែង​សណ្ឋាគារ​ល្អ​បំផុត​របស់ Prix Villegiature ។​

​លោក​សុធា បាន​បន្ថែមថា ក្រោយ​ដំណើរការ​ជ្រើសរើស​តាំងពី​ខែ តុលា ឆ្នាំ​២០១៧ ដល់​ខែមេសា ឆ្នាំ​២០១៨ សណ្ឋាគារ​និង​រមណីយដ្ឋាន ផា​ឡេស​ហ្គេ​ត ដែលមាន​ទីតាំងនៅ​ទល់មុខ​ព្រះបរមរាជវាំង បានឈ្នះ​ពានរង្វាន់​សណ្ឋាគារ​ល្អ​បំផុត​តែមួយគត់ និង​សណ្ឋាគារ ឌី​ហ្សា​ញ​និង​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅ​អាស៊ី​។​

​លោក​បាន​បញ្ជាក់ថា​: «​យើង​មាន​មោទនភាព​ដែល​យើង​បានឈ្នះ​ពានរង្វាន់​ដ៍​មាន​កិត្យានុភាព​នេះ​តំណាង​កម្ពុជា​។​ជោ​គេ​ជ័យ​នេះ បង្ហាញថា​ប្រជាជន​កម្ពុជា​អាចធ្វើ​អ្វីៗ​បាន និង​នាំ​មុខមាត់​កម្ពុជា​ទៅ​ឆាក​អន្តរជាតិ​»​។​

​លោក​បានឱ្យដឹងថា ការសម្រេច​របស់ Prix Villegiature ក្នុងការ​ជ្រើសរើស​សណ្ឋាគា​រ​ផា​ឡេស​ហ្គេ​ត ដោយសារ​មានការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​ស្អាត ស្ថាបត្យកម្ម​ទំនើប ល្អ​ប្រណីត ព្រមទាំង​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ និង​វប្បធម៌​ខ្មែរ​។​

​សូមបញ្ជាក់ថា​សណ្ឋាគារ​និង​រមណីយដ្ឋាន ផា​ឡេស​ហ្គេ​ត មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៤៤B មហាវិថី​សុធារស សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម