ក្រពើ​៣០០​ក្បាល​ត្រូវ​ពួក​អ្នកស្រុក​សម្លាប់ចោល​ដើម្បី​ជាការ​សងសឹក បន្ទាប់ពី​បុរស​ម្នាក់​ស្លាប់​ដោយសារ​ក្រពើ​ខាំ​

1436
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទទី១៦កក្កដាថាមនុស្សមួយហ្វូងធំដែលមានកំហឹងបានសម្លាប់ក្រពើជិត៣០០ក្បាលនៅតំបន់បង្កាត់ពូជក្រពើមួយកន្លែងនៅខេត្តWest Papua ប្រទេសឥណ្ឌូនេស៊ីដើម្បីជាការសងសឹកចំពោះ ការស្លាប់បុរសម្នាក់ដោយក្រពើខាំ នៅក្នុងតំបន់នោះ។

លោក Basar Manullang ប្រធានអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់នោះ បាននិយាយថា​សត្វក្រពើ២៩២ក្បាល ត្រូវបានសម្លាប់ដោយអ្នកភូមិរាប់រយនាក់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបុណ្យសពនៃបុរសអាយុ៤៨ឆ្នាំម្នាក់ ដែលត្រូវបានក្រពើខាំស្លាប់ បន្ទាប់ពីគាត់បានចូលទៅក្បែរត្រពាំងទឹកមួយនៅក្នុងតំបន់នោះ ។

បុរសនេះត្រូវបានគេជឿថាបានចូលទៅកន្លែងជម្រកសត្វក្រពើនោះ ដើម្បីកាត់ស្មៅសម្រាប់គោរបស់គាត់។

លោក Basar Manullang បាននិយាយថា ការសម្លាប់សត្វក្រពើទាំងនោះចោល គឺជាការខុសច្បា​ប់ ហើយ យើងកំពុងសហការជាមួយប៉ូលិសសម្រាប់ការស៊ើបអង្កេត។

ពួកអ្នកឃើញហេតុការណ៍ បាននិយាយថា ប៉ូលិសជិត៤០នាក់​បានទៅដល់កន្លែងកើតហេតុនេះប៉ុន្តែ ដោយសារកម្លាំងប៉ូលិសតិចនោះ ប៉ូលិសទាំងនោះមិនអាចឃាត់រាំងហ្វូងមនុស្សទាំងនោះបានទេ។

ប៉ូលិស បានជំរុញឱ្យមានការសម្របសម្រួលរវាងក្រុមគ្រួសារនៃជនរងគ្រោះនេះ និងក្រុមហ៊ុន Mitra Lestari Abadi ដែលបើកកន្លែងចិញ្ចឹមសត្វក្រពើនេះ៕ដោយ៖សុខា/SN

ពួកអ្នកស្រុក ឈរមើលក្រពើដែលត្រូវបានសម្លាប់ចោលកាលពីថ្ងៃសៅរ៍ដោយពួកអ្នកភូមិនៅស្រុកSorong នៅខេត្តWest Papua

ក្រពើដែលត្រូវអ្នកភូមិសម្លាប់ត្រូវប៉ូលិសដិតចោលកាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម