គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី៣១ ខែមីនានេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី១២ ខែកក្កដា និង​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់អ្នកសង្កេតការណ៍អន្ដរជាតិ។

Mar 31, 2023

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី៣១ ខែមីនានេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី១២ ខែកក្កដា និង​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់អ្នកសង្កេតការណ៍អន្ដរជាតិ។