Views: 75 Post navigation គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី៣១ ខែមីនានេះ បានឱ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទ នៃការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់ត្រឹមថ្ងៃទី១២ ខែកក្កដា និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់អ្នកសង្កេតការណ៍អន្ដរជាតិ។ អន្តពលិកវ៉ូវីណាមកម្ពុជា ដែលទទួលបានជ័យជម្នះឈរលើលេខរៀងទី១ ដោយទទួលបាន មេដាយមាស១០ មេដាយប្រាក់៩ និងមេដាយសំរិទ្ធ១០ ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦។ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ដល់៣០ ខែមីនា ឆ្នាំ២០២៣៕