ប្រែសម្រួលៈបំណង(VNExpress)៖ វៀតណាមកាលពីថ្ងៃសុក្របានប្រឆាំងនឹងសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ អ៊ីទូ អាបា(Itu Aba)ដែលវៀតណាមអះអាងថាជាផែននៃប្រជុំកោះស្ព្រ៉ាតលី(Spratly )របស់វៀតណាម និងបានស្នើសុំអោយតៃវ៉ាន់កុំធ្វើអំពើដូច្នេះសាជាថ្មី។
អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក ផាំ ធូ ហាង(Pham Thu Hang)បាននិយាយថា«តៃវ៉ាន់រៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះអ៊ីទូ អាបា ដែលជាផ្នែកនៃកោះស្ព្រ៉ាតលីរបស់វៀតណាម។វារំលោភអធិបតេយ្យភាពវៀតណាមយ៉ាងធ្ងន់ធ្ងរព្រមទាំងគំរាមសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសន្តិសុខសមុទ្រ ហើយធ្វើអោយស្មុគស្មាញស្ថានការណ៍នៅសមុទ្រខាងកើត»។
វៀតណាមហៅសមុទ្រចិនខាងត្បូងថា សមុទ្រខាងកើត៕
អ៊ីទូ អាបា ជាកោះនៅផ្នែកនៃប្រជុំកោះស្ព្រ៉ាតលីរបស់វៀតណាម