ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាង ស្តមមី ដានៀលស៍ (Stormy Daniels) អតីតតារាសិចដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទនៅពីក្រោយការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ នោះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតចក្រភពអង់គ្លេសមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី៣១មីនាថា ការចោទប្រកាន់ព្រហ្មទណ្ឌបង្ហាញថា គាត់”លែងឡើងចាងដូចមុនទៀតហើយ”។
នាងដានៀលស៍ ជាអតីតតារាសិចអាយុ ៤៤ ឆ្នាំ បានប្រាប់កាសែត The Times របស់ចក្រភពអង់គ្លេសថា ការចោទប្រកាន់ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងអតីតប្រធានាធិបតីគឺ “អស្ចារ្យនិងវីរភាព”។
នាងដានៀលស៍បាននិយាយនៅក្នុងបទសម្ភាសន៍ពីទីតាំងមិនបញ្ចេញក្នុងសហរដ្ឋអាម៉េរិក ថា “ខ្ញុំមានមោទនភាព”។
នាងបាននិយាយថា “លោកត្រាំមិនមែនមិនអាចប៉ះពាល់បានដូចមុនទៀតឡើយ”។
នាងបន្តថា “មួយផ្នែកនៃរឿងនោះគឺថាវានឹងបន្តបំបែកបំបាក់មនុស្សនិងនាំមនុស្សចាប់កាន់អាវុធ។ គាត់បានរួចខ្លួនរួចហើយពីការញុះញង់ឱ្យមានកុបកម្ម បង្កឱ្យមានមនុស្សស្លាប់ និងវិនាសកម្ម”។
នាងបានព្រមានថា “មិនថាលទ្ធផលយ៉ាងណាទេ វានឹងបង្កជាអំពើហិង្សា ហើយនឹងមានរបួសនិងស្លាប់”។
នាងដានៀលស៍ ដែលមានឈ្មោះកំណើតថា ស្តេហ្វានី គ្លីហ្វហ្វត (Stephanie Clifford) បានអះអាងថានាងបានរួមភេទជាមួយត្រាំក្នុងឆ្នាំ ២០០៦ គឺតែប៉ុន្មានខែបន្ទាប់ពីប្រពន្ធទីបីរបស់លោកគឺលោកស្រីមេឡានីសម្រាលបានកូនប្រុស បារ៉ុន (Barron)៕
នាងដានៀលស៍មានមោទនភាពដែលត្រាំលែងឡើងចាងដូចមុន