ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ បាននាំយកនូវសៀវភៅ សរុបចំនួន ៥០៥ ក្បាល ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ

នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថាៈ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និង លោក មែ ស៊ីថុន មកពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា បាននាំសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលនិងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតសរុបចំនួន ៥០៥ ក្បាល ទៅផ្តល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យដែលមានលោក លី សុវណ្ណារិទ្ធ , លោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមាន ជ័យ និងមន្ត្រីរដ្ឋបាលខេត្ត ជាច្រើននាក់ទៀត។

លោក ពៅ សុខ បានមានប្រសសន៍ថាៈ សៀវភៅចំនួន ៥០៥ ក្បាល ប្រគល់ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យនោះ មានតែជាសៀវភៅអាន ដែលមានចំណង ជើងកូនប្រុសច្បងដ៏មានឥទ្ធិពល“, សៀវភៅអ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី

សៀវភៅទឹកចិត្តអ្នកជួយសង្គ្រោះ” , សៀវភៅសម្តេចហ៊ុន សែន យន្តការ ឈ្នះកូវីដ១៩សៀវភៅសម្តេច ហ៊ុន សែនកំពូលស្ថាបនិក បិតាសន្តិភាព របស់កម្ពុជានិងសៀវភៅវីរបុរស ០៧១ផងដែរ។

ក្នុងឱកាសនោះ លោក លី សុវណ្ណរិទ្ធ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ត្រីដែលនាំមកនូវសៀវភៅដ៏មានតម្លៃ នេះជូនរដ្ឋបាលខត្ត។

លោក លី សុវណ្ណរិទ្ធ បានមានប្រសាសន៍បន្តថាៈ ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យ នៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំង ណាស់ ហើយអស់លោក នឹងនាំយកសៀវភៅ ប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងបណ្ណាល័យនៃវិទ្យាល័យ ទូទាំងខេត្ត ដើម្បីជាមូលដ្ឋានឲ្យពួកគាត់ កាន់តែឈ្វេងយល់កាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់ អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេល អនាគតផងដែរ

លោក ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងបន្តទៀតថាៈ ការរៀបចំចងក្រងជាសៀវភៅ ខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ ប្រជាពលរដ្ឋទូទៅ សិស្ស និស្សិត និងយុវជនជំនាន់ក្រោយ បានសិក្សាឈ្វេង យល់ អំពីប្រវត្តិសាស្ត្រនិងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ

លោកបានបន្តថាៈ សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលបង្ហាញពីវីរភាព និងគុណបំណាច់របស់ លោកបណ្ឌិត  ហ៊ុន ម៉ាណែតដែលបានលះបង់ពេល វេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេល កន្លងមក សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលនឹងផ្តល់ជូនរដ្ឋបាលរាជធានី ខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ផងដែរ

លោកបានបន្តថាៈ ខេត្តចំនួន ១៥ ដែលបានទទួលសៀវភៅរួចរាល់ ហើយខេត្ត ចំនួន៤ទៀតគឺ ខេត្តឧត្តរមានជ័យ ព្រះវិហារ  សៀមរាប និងកំពង់ធំ បានទទួល ចុងក្រោយ នៅថ្ងៃទី២៩៣០ ខែមីនា ឆ្នាំ២០២៣ នេះដែរ៕/V-PC