ដោយៈ health.com.kh

ការរលាកខ្នែងពោះវៀន អាចនឹងគំរាមកំហែងដល់ជីវិតអ្នកជំងឺបានប្រសិនបើវាធ្លាយ ប៉ុន្តែ គ្រូពេទ្យច្រើនធ្វើការវះកាត់វាចោលមុនពេលការធ្លាយនោះកើតមាន

ឈឺនៅម្តុំរន្ធផ្ចិត

ការឈឺចាប់របស់ជំងឺរលាកខ្នែងពោះវៀនច្រើនតែកើតមាននៅតំបន់ពោះខាងក្រោម និងខាងស្តាំ ទោះបីជាយ៉ាងណាក៏ដោយរោគសញ្ញាដំបូងរបស់វានេះតែងតែធ្វើអោយអ្នកជំងឺមិនសភាពមិនស្រួលក្នុងពោះនៅក្បែររន្ធផ្ចិត ក្រោយមកទើបឈឺរាលទៅពោះខាងក្រោម

មនុស្សមួយចំនួនរួមទាំងកូនក្មេង និងស្ត្រីមានផ្ទៃពោះ ការឈឺចាប់ប្រហែលជាមានឈឺចាប់នៅកន្លែងខុសៗគ្នានៃពោះ ឬក៏អាចឈឺនៅចំហៀងពោះក៏មានដែរ

ការឈឺចាប់នេះនឹងកាន់តែខ្លាំងប្រសិនបើអ្នកធ្វើចលនាជើង ពោះ ក្អក ក្រដាស អង្គុយលើផ្ទៃរាបពុំស្មើ

ឈឺចាប់ខ្លាំងយ៉ាងលឿន

នៅពេលមួយដែលការឈឺចាប់ស្ថិតនៅពោះខាងក្រោម វាអាចទៅជាការឈឺដ៏ខ្លាំងបំផុតបាន វេជ្ជបណ្ឌិត ផេនេនិយាយថាភាគច្រើននៃអ្នកជំងឺរបស់គាត់និយាយថា “​វាទំនងជាការឈឺចាប់មួយដែលមិនធ្លាប់មានពីមុនសោះ​”​

ជំងឺរលាកខ្នែងពោះវៀនមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់នឹងដាស់អ្នកជំងឺពីដេកបាន ព្រោះការឈឺចាប់ខ្លាំងរបស់វាកើតឡើងលឿនណាស់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ

ក្តៅខ្លួនស្ទេញៗ

រោគសញ្ញានៃការរលាកខ្នែងពោះវៀនប្រហែលជាស្រដៀងគ្នានឹងការឈឺក្រពះដែរ ដែលមានរោគសញ្ញាក្តៅខ្លួនស្ទេញៗ ញាក់ និងញ័រខ្លួន

វេជ្ជបណ្ឌិត ផេនេនិយាយថា ប្រសិនបើអ្នកឈឺក្រពះព្រមទាំងមានកម្តៅ ៣៧, នោះប្រហែលជាគ្មានអ្វីត្រូវបារម្ភនោះទេ ប៉ុន្តែប្រសិនបើឡើងរហូតដល់ ៣៩, ហើយការឈឺពោះនោះវាធ្ងន់ធ្ងររហូតដល់តម្រូវអោយអ្នកមិនអាចឈរត្រង់បាន វាប្រហែលជាសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀនហើយ

ក្អួតចង្អោ មិនឃ្លានអាហារ

វេជ្ជបណ្ឌិត ផេនេ និយាយថា “​ការក្អួតនេះមិនមែនក្អួតបាញ់ទឹកដូចពស់ព្រួសពិសទេ​”​

ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រហែលជាមានរយៈពេលពីរថ្ងៃក្នុងការមិនឃ្លានអាហារព្រមទាំងក្អួតចង្អោរជាមួយគ្នាផង ដែលនេះមានលក្ខណៈស្រដៀងគ្នានឹងការឈឺក្រពះ ប្រសិនបើមួយថ្ងៃក្រោយធូរទៅវិញ អ្នកប្រហែលជាមិនអីទេ ប៉ុន្តែប្រសិនបើវាចេះតែបន្តឈឺកាន់តែខ្លាំងទៀត ជាពិសេសប្រសិនបើមានក្តៅខ្លួន និងឈឺពោះនៅខាងស្តាំនិងឆ្វេង អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យទៅករណីក្អួតលើសពី ១២ម៉ោង រាគលើសពីពីរថ្ងៃ ក៏គួរតែទំនាក់ទំនងទៅគ្រូពេទ្យដែរ

ការទល់លាមក រាគ

សញ្ញានេះមិនខុសពីសញ្ញារបស់ជំងឺផ្សេងៗនោះទេ ហើយក៏មិនមានអ្វីធ្ងន់ធ្ងរដែរ ប៉ុន្តែប្រសិនបើអ្នកមានការរាគរុសតិចតួច ជាពិសេសមានសំបោរច្រើន ព្រមទាំងឈឺពោះខាងក្រោមនិងស្តាំទៀត ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ

ផោម និងហើមពោះ

អ្នកក៏ត្រូវប្រុងប្រយ័ត្នដែរប្រសិនបើមានការហើមពោះច្រើនជាងពីរថ្ងៃ ផោមច្រើនដងជាមួយនឹងការឈឺពោះវៀន ពិបាកផោម

សង្កត់ពោះហើយដកចេញវិញឈឺ

ការ​សង្កត់ពោះហើយដកចេញវិញឈឺនេះគឺធ្វើទៅលើព្រោះផ្នែកខាងក្រោម និងស្តាំ វេជ្ជបណ្ឌិត ផេនេនិយាយថា “​ប្រសិនបើវាឈឺហើយ ក៏មិនបាច់ធ្វើវាទៀតដែរ​”​ នេះគឺជាវិធីមួយល្អក្នុងការស្វែងរកការឈឺចាប់ដែលទាក់ទងនឹងការរលាកខ្នែងពោះវៀនហើយចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកធ្លាប់មានការឈឺចាប់បែបនេះ ជាពិសេសក្តៅខ្លួន ក្អួត សញ្ញាផ្សេងៗទៀតជាមួយគ្នា

អ្វីផ្សេងទៀតដែលអាចកើតមាន

ស្បែកគឺមានវិញ្ញាណសម្រាប់បញ្ជាអោយឈឺឆៀបៗប្រសិនបើអ្នកត្រូវបានឃ្មុំទិច ប៉ុន្តែចំពោះក្នុងខ្លួនមនុស្សវិញគឺវាជារឿងពីរខុសគ្នា ករណីដូចជាកូនក្រៅស្បូន ជំងឺពោះវៀន Crohn’s Disease ជំងឺរលាកក្នុងអាងត្រគៀក និងការទល់លាមកសុទ្ឋតែអាចអោយមានអារម្មណ៍ស្រដៀងគ្នានឹងការរលាកខ្នែងពោះវៀនដែរ

ទោះបីជារោគសញ្ញាមិនបញ្ជាក់ច្បាស់ក៏ដោយ ក៏គ្រូពេទ្យអាចប្រើវិធីថតអេកូ រាប់គ្រាប់ឈាម (​ប្រសិនបើឡើងខ្ពស់ជាសញ្ញាបញ្ជាក់ថាមានការបង្ករោគ​) ដើម្បីជួយធ្វើរោគវិនិច្ឆ័យជំងឺរលាកខ្នែងពោះវៀន/PC