បុរស​ម្នាក់​ទៅ​ឆក់​ត្រី​ខុស​បច្ចេកទេស ឆក់​ស្លាប់​ខ្លួនឯង ក្នុង​បឹង​មួយ​នៅ​សង្កាត់​ព្រៃ​ស​

1100
ចែករម្លែក

​ដោយ​៖​កញ្ញា​រស្មី​

​ភ្នំពេញ ៖ បុរស​ម្នាក់​ទៅ​ឆក់​ត្រី​ខុស​បច្ចេកទេស ឆក់​ស្លាប់​ខ្លួនឯង នៅក្នុង​បឹង​មួយ​ដោយសារតែ​ខ្លួនឯង​មិនទាន់​ច្បាស់​ពី​បច្ចេកទេស​ប្រើ​ឧបករណ៍​នៃ​ការ​ឆក់​ត្រី​នេះ​ផង​នោះ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅក្នុង​បឹង​មួយកន្លែង ខាងក្រោយ​វត្ត​ឬ​ស្សី​សាញ់ ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ។​ជនរងគ្រោះ​មានឈ្មោះ សុខ ដា អាយុ​៣២​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ ។ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ជនរងគ្រោះ​មាន​ប្រពន្ធ​ជាក​ម្មការ​នី​រោងចក្រ ព្រមទាំង​កូនស្រី​ម្នាក់​អាយុ​៨​ឆ្នាំ​ផងដែរ ។​
​ក្នុងនោះ​ប្រពន្ធ​ជនរងគ្រោះ​បានឱ្យដឹង ថា​៖​មុនពេល​កើតហេតុ ប្ដី​របស់គាត់​មិនដែល​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​នោះទេ គឺ​ធ្លាប់តែ​មក​ដាក់​ស្បៃ​មុង​រកត្រី​នៅ​ចំណុច​បឹង​នេះ​ក្នុងពេល​ទំនេ​ពី​ការងារ​ជួសជុល​ម៉ូតូ ។ ដោយសារតែ​កន្លងមក​ប្ដី​គាត់​ឃើញ​មាន​គេ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​បាន​ច្រើន ទើប​គាត់​ចង់​ធ្វើ​ដូច​គេ ក៏​នៅ​ថ្ងៃ​ម្សិលមិញ​ប្ដី​គាត់​បាន​ទៅ​ទិញ​ឧបករណ៍​ឆក់​ត្រី​មួយគ្រឿង​ដើម្បី​យកមក​រកត្រី​ឲ្យ​បាន​ច្រើន ។​ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តថា នៅពេល​ថ្ងៃ​ម៉ោង​បាយ​រួច ប្ដី​របស់គាត់​បាន​ស្ពាយ​ឧបករណ៍​ឆក់​ត្រី​មករក​ត្រី​តែម្នាក់ឯង​បាត់​រហូតដល់​ល្ងាច ទើប​បងប្រុស​បង្កើត​ជនរងគ្រោះ​ឮដំណឹង​ថា ប្ដី​របស់គាត់​បាន​ស្លាប់​នៅក្នុង​ទឹក​បឹង ដែល​គេ​សង្ស័យថា ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី​របស់គាត់​ឆក់ ធ្វើ​ឲ្យ​រូបគាត់​ជា​ប្រពន្ធ​តក់ស្លុត​យ៉ាងខ្លាំង ។​
​ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម​សមត្ថកិច្ច​ក៏​ប្រញាប់​ចុះទៅ​កន្លែងកើតហេតុ​និង​រាយការណ៍​ទៅ​ជំនាញ​ខាង​កោសល្យ​វិឆ័យ​ឲ្យ​មក​ពិនិត្យ​សាកសព​ជនរងគ្រោះ​ខាងលើ​។​សមត្ថកិច្ច​ជំនាញ​ក្រុង​ធ្វើ​កោសល្យវិច័យ​រួចរាល់​ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​(​ឧបករណ៍​ឆក់​ត្រី​ឆក់​ស្លាប់​ពិត​ប្រា​ដក​មែន​) រួច​ក៏បាន​ប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម