គួរអោយស្ញើប ពេទ្យទាញឈ្លើងប៉ុនចង្កឹះដៃចេញពីច្រមុះបុរសម្នាក់

1375
ចែករម្លែក

វីដេអូគួរអោយព្រឺរោមបង្ហាញគ្រូពេទ្យម្នាក់នៅវៀតណាមបានទាញឈ្លើងរស់ចេញពីច្រមុះបុរសម្នាក់។

ប្រវែងប្រហែលមួយអ៊ីង សត្វជញ្ជក់ឈាមនេះបានចាប់ផ្តើមបម្រះភ្លាមក្រោយត្រូវទាញចេញខណៈអ្នកជម្ងឺអង្គុយស្ងៀម។

រូបនេះថតនៅខេត្តង៉េអាន ភាគខាងជើងប្រទេស ចម្ងាយប្រមាណ១៨៦គីឡូម៉ែត្រខាងត្បូងក្រុងហាណូយ។

វេជ្ជបណ្ឌិតម៉ាញ់ ឡេ ដែលទាញចេញឈ្លើងនេះ អះអាងថា បុរសនេះពិបាកដកដង្ហើមចេញពីច្រមុះ ដោយសារសត្វជញ្ជក់ឈាមនេះ។

សារព័ត៌មានក្នុងស្រុកបាននិយាយថា បុរសនេះធ្វើការក្នុងព្រៃ និងផឹកទឹកអូក្នុងព្រៃ។

ពួកគ្រូពេទ្យនិយាយថា ឈ្លើងអាចចូលក្នុងរន្ធច្រមុះដោយសារផឹកទឹក៕ដោយៈវាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម