​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទំនាក់ទំនង​រវាង​ចិន​និង​សិង្ហ​បុរី​បានកំណត់​ចំណុច​គោល​ឬ​សញ្ញា​សំគាល់​មួយ​សំរាប់​ប្រទេស​នានា​ក្នុង​តំបន់ នេះ​បើ​តាម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ប្រាប់​នាយក​រដ្ឋ​​មន្ត្រី​សិង្ហ​បុរី លោក​លី សៀន ឡុង កាលពី​ថ្ងៃ​សុក្រ ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង​។​

​យោង​តាម​ទូរទស្សន៍​ចិន​CCTV​លោក​ស៊ី​បាន​ប្រាប់​លោក​លី​ថា ចិន​មាន​បំណង​ធ្វើការ​ជាមួយ​សិង្ហ​បុរី​ក្នុង​ការស្ថាបនា​«​ផ្លូវគោក​និង​សមុទ្រ​ថ្មីៗ​»​។​

​ក្នុងអំឡុង​ជំនួប​នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​បាន​មានប្រសាសន៍ថា អនុត្តរ​ភាព​(​ភាព​នៃ​បុគ្គល​ដែល​គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​បាន​)​និង​ការ​សម្លុត​គំរាម​គេឯង​ត្រូវតែ​ប្រឆាំងជំទាស់​និង​គ្មាន​ណា​ផ្សេង​គួរ​ត្រូវ​បាន​​អនុញ្ញាត​អោយ​ដកហូត​សិទ្ធិ​របស់​ប្រជាជន​អាស៊ី​ក្នុងការ​ស្វះស្វែង​រក​ជីវិត​កាន់តែ​ល្អ​ឡើង​របស់​ខ្លួន​ទេ​។

​មេដឹកនាំ​ចិន​មិន​បាន​ចុច​ឈ្មោះ​ប្រទេស​ណាមួយ​ទេ​។​

​ពាក្យសម្តី​ដ៏​កក់ក្តៅ​សំរាប់​លោក​លី កើតឡើង​ចំ​ពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាន់តែ​មាន​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច ជាពិសេស​ជាមួយ​អាម៉េរិក អំពី​បញ្ហា​ជា​ច្រើន​ចាប់​​អ៊ុយ​ក្រែន​រហូតដល់​សិទ្ធិ​មនុស្ស​។​

​មុន​ដំណើរ​ទស្សនកិច្ច លោក​លី​បាន​ប្រាប់​CCTV​ថា​«​ប្រទេស​ដទៃ​ត្រូវតែ​​ទទួល​ស្គាល់​ថា​ចិន​ថ្ងៃនេះ មិនមែន​ជា​ចិន​ដូច​កាលពី​មុន​ទេ​។​ប្រទេស​នេះ​រីកចំរើន​សំបូរ​សប្បាយ​កាន់តែខ្លាំង ចូលរួម​ចំពោះ​​សេដ្ឋកិច្ច​សកល​កាន់តែ​ច្រើន​ឡើង​និង​សម្លេង​អន្តរជាតិ​របស់​ចិន​ក៏​កាន់តែ​ឮ​ខ្លាំង​»​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​មួយ​របស់​ប្រទេស​ទាំង​ពីរ​ចេញផ្សាយ​ក្នុង​គេហទំព័រ​នៃ​ក្រសួង​ការបរទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍ ចិន​និង​សិង្ហ​បុរី​មានបំណង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ដែល​កែសម្រួល​ថ្មី​មួយនៅក្នុង​ឆ្នាំ​នេះ​ផ្អែកលើ​ការចរចា​ក្រោមពិធីសារ​មួយ​នៅ​ឆ្នាំ​២០១៨​។​

​មេដឹកនាំ​ចិន​បាន​អះអាង​ថា សេដ្ឋកិច្ច​ចិន​នឹង​បន្ត​រីកចំរើន ដើរតួ​ជា​កម្លាំង​រក្សា​ស្ថិរភាព​នៅក្នុង​ស្ថានភាព​សកលលោក​បច្ចុប្បន្ន និង​អាច​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សំ​រាប់ការ​រើប​រើ​សេដ្ឋកិច្ច​សកលលោក​​ផងដែរ​។​

សូមបញ្ជាក់ថា ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សិង្ហ​បុរី នៅពេល​រដ្ឋ​បែប​ជា​ទីក្រុង​នេះ​គឺជា​អ្នកវិនិយោគ​បរទេស​ធំ​បំផុត​របស់​ចិន​។​

​វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លី​នៅ​ចិន​ចាប់តាំងពី​ឆ្នាំ​២០១៩ នៅមុន​ការផ្ទុះកូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​។​

​ជំនួប​រវាង​លោក​ស៊ី​និង​លោក​លី នៅ​មហាសាល​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​៣១​មីនា​

​ក្នុងជំនួប​ជាមួយ​សម​ភាគី​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​១​មេសា លោក​លី​ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី​ចិន លី ឈាង ប្រាប់​ថា​រដ្ឋាភិបាល​ចិន​ចង់​ធ្វើការ​ជាមួយ​សិង្ហ​បុរី​និង​បង្កើន​ការដោះដូរ​គ្នា​អំពី​ការ​ធ្វើ​ទំនើប​​កម្ម​និង​ការអភិវឌ្ឍ​។​

​លោក​លី ឈាង បាន​និយាយថា ភារកិច្ច​ស្នូល​របស់​រដ្ឋាភិបាល​លោក​គឺ​ត្រូវ​ប្រែក្លាយ​ផែនការ​ដែល​សមាជ​បក្ស​ដាក់ចេញ​កាលពី​ខែតុលា​ឆ្នាំ​២០២២​អោយទៅជា​«​ផែនការ​សកម្មភាព​។​នេះ​ជា​សារ​ច្បាស់​មួយ​ដែល​​យើ​ង​កំពុង​បញ្ជូន​ទៅ​កាន់​ពិភពលោក​ខាងក្រៅ​»​។​

​ដោយ​បាន​កត់សំគាល់ថា សិង្ហ​បុរី​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​ធ្វើ​ទំ​នើប​កម្ម​របស់​ចិន​ចាប់តាំងពី​ចិន​ចាប់ផ្តើម​កែ​ទំរង់​និង​បើកចំហ លោក​លី ឈាង បាន​និយាយថា​រដ្ឋាភិបាល​របស់​លោក​ចង់​​នាំ​ទំនាក់ទំនង​ទ្វេភាគី​អោយ​ឡើង​ដល់​កំរិត​ថ្មី​មួយ ដើម្បី​«​ពួក​យើង​នាំ​ផលប្រយោជន៍​អោយ​ដល់​ប្រជាជន​យើង​និង​ចូល​រួមចំណែក​ដល់​សន្តិ​ភាព ស្ថិរភាព ការអភិវឌ្ឍ វិបុលភាព​និង​ហួស​ពី​នេះ​»៕

​នាយករដ្ឋមន្ត្រី​ចិន លី ឈាង ក៏​បញ្ជាក់​ប្រាប់​សម​ភាគី​សិង្ហ​បុរី​ថា ចិន​ចង់​ធ្វើការ​ជាមួយ​សិង្ហ​បុរី​