Views: 71 Post navigation លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាតំណាងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន” ដែលរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ តាមរយៈកិច្ចសហការរៀបចំរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុនដែលជាទីផ្សារធំមួយក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។ គីម យ៉ូ-ចុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានវាយប្រហាររិះគន់របបដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី ថាបង្ហាញ«មហិច្ឆតានុយគ្លេអ៊ែរ»និងជំនឿឆ្កួតៗថាខ្លួនអាចយកឈ្នះរុស្ស៊ី។ក្នុងសប្តាហ៍នេះ មានញត្តិមួយបង្ហោះនៅក្នុងគេហទំព័រការិយាល័យប្រធានាធិបតីអ៊ុយក្រែនអំពាវនាវអោយអាម៉េរិកដាក់តាំងសព្វាវុធនុយគ្លេអ៊ែរនៅក្នុងទឹកដីអ៊ុយក្រែន ឬរដ្ឋាភិបាលទីក្រុងគៀវអាចស្រាវជ្រាវផលិតសព្វាវុធដោយខ្លួនឯង។