ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) បានផ្ដាំផ្ញើដល់កីឡាករកីឡាការិនី ដែលបានឈ្នះមេដាយ ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២ គឺមិនត្រូវភ្លេច ខ្លួនឡើយ។

សម្ដេចបញ្ជាក់ថាៈ បើទោះបីជាខ្លួន មានសមត្ថភាពហើយក៏ដោយកីឡាករ កីឡាការិនី ដែលដណ្ដើមបានជោគជ័យ ប្រជែងបានមេដាយ កាលស៊ីហ្គេមនៅ វៀតណាម សូមកុំភ្លេចខ្លួន បន្តប្រឹងប្រែងបន្ថែមទៀត បើទោះយើងជោគជ័យ ហើយក៏ដោយ។ យើងត្រូវដឹងថា គេមកប្រកួតនៅលើទឹកដីយើង គេនឹងយកអ្នក ខ្លាំង មកប្រកួតជាមួយយើង។ ដូច្នេះយើងត្រូវតែបង្កើនសមត្ថភាព ឲ្យបានខ្លាំងជាងមុន ព្រោះថា យើងជោគជ័យហើយ យើងប្រឹងប្រែងហ្វឹកហាត់ គេក៏បង្កើន ការហ្វឹកហាត់ដូចគ្នា។ អីចឹង បើយើងហ៊ានតែធ្វេសប្រហែស នឹងអាចបាត់បង់ គ្រប់មេដាយ គ្រប់ពេលវេលា។

សម្ដេចពិជ័យសេនា តំណាងដ៏ខ្ពស់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើបែបនេះ នៅក្នុគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដោយផ្ទាល់នូវថវិកា សរុបចំនួន ៤១១.២០០ ដុល្លារ នៅព្រឹកថ្ងៃទី ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។

រាល់សមត្ថភាពកីឡាករកីឡាការិនីទាំងអស់ ត្រូវតែប៉ាន់ស្មានខ្លួនឲ្យបានច្បាស់ លាស់ តាមរយៈការប្រឹងប្រែងហ្វឹកហាត់ និងធ្វើតេស្ត ដើម្បីសិក្សា និងបំពេញឲ្យ បានល្អ គ្រប់ជ្រុងជ្រោយ មុនពេលការប្រកួតស៊ីហ្គេម នៅលើទឹកដីកម្ពុជា ចាប់ផ្ដើម។មួយវិញទៀត ត្រូវគោរពវិន័យ ការហ្វឹកហាត់ ឲ្យបានល្អផងដែរ ដើម្បីពង្រឹងដល់សមត្ថភាពរបស់ខ្លួនឯងផ្ទាល់ ជៀសវាងឲ្យបាននូវការធ្វេស ប្រហែស ត្រង់ចំណុចណាមួយ។ កម្ពុជាដណ្ដើមបានមេដាយមេដាយមាស ៩គ្រឿង, ប្រាក់១៣គ្រឿង និងសំរឹទ្ធ៤១គ្រឿង៕/V-PC