ដោយ៖ សុខសុភ័ណ្ឌ / កំពង់ស្ពឺ៖ រថយន្តបុកជាមួយម៉ូតូ កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីថ្ងៃទី១ ខែមេសាឆ្នាំ២០២៣ នៅលើផ្លូវ លេខ១៤៣ ត្រង់ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5688 (ជារថយន្តរបស់មន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ) បើកបរដោយឈ្មោះ ម៉ម វិរៈ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិស ខាងត្បូង ទៅខាងជើង លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ ម៉ាកហុងដា វ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខៀវ ម៉ៅ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិក្រាំង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ហើយកំពុងបត់ឆ្លងផ្លូវ ពេញទំហឹង បណ្តាល ឲ្យអ្នកបើកម៉ូតូ ឈ្មោះ ខៀវ ម៉ៅ ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។
ប្រភពដដែល បានបន្តថាៈ ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក បានរត់គេច ខ្លួនបាត់។ សពខាងលើ បានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងទាំង ២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ រង់ចាំដោះស្រាយ ពេលក្រោយ៕/V-PC