ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្ពុជា មិនមានសំណាង បានលើកពាននៃព្រឹត្តិការណ៍ Tr-iNation Volleyball Cup 2023 ដែលធ្វើនៅប្រទេសម៉ាឡេស៊ីនោះ។
កម្ពុជាបានចាញ់ក្រុមម៉ាឡេស៊ី A ក្នុងលទ្ធផល ១ទល់៣សិត នាយប់ថ្ងៃច័ន្ទទី១ មេសា ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ។ នៅសិតទី១ កម្ពុជាឈ្នះ២៥ទល់២៣ និង៣សិត ចុងក្រោយ កម្ពុជាចាញ់ ក្នុងពិន្ទុ១៨ទល់២៥ ,២១ទល់២៥ និង២៣ទល់២៥។
នេះជាជំនួបលើកទី២ ជាមួយក្រុមម៉ាឡេស៊ី A ក្នុងព្រឹត្តិការណ៍នេះ។ ជំនួបលើកទី១ ក្រុមកម្ពុជា បានចាញ់ក្រុមនេះ ក្នុងលទ្ធផល០ទល់៣ ក្នុងពិន្ទុ ២៦ទល់២៨–២១ទល់២៥និងនៅសិត កម្ពុជាចាញ់ក្នុងពិន្ទុ ១២ទល់២៥។
ព្រឹត្តិការណ៍ Tri-Nation Volleyball Cup 2023 មានក្រុមចំនួន ៤ ចូលរួមគឺ ក្រុមម៉ាឡេស៊ី A ក្រុមម៉ាឡេស៊ី B សឹង្ហបូរី និងកម្ពុជា។ កម្ពុជា នៅសល់ ២ ប្រកួតទៀត គឺប្រកួតជាមួយសឹង្ហបូរី និងក្រុមម៉ាឡេស៊ី B ។
មុននឹងឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមកម្ពុជា ឈ្នះជម្រើសជាសឹង្ហបូរី ៣សិតទល់១សិត ក្នុងពិន្ទុ២៥ទល់២០, ២៥ទល់១៩, ២២ទល់២៥ និង២៥ទល់១២។ កម្ពុជាក៏បានយកឈ្នះក្រុមជម្រើសជាតិយុវជនម៉ាឡេស៊ី ៣សិតទល់០ ក្នុងពិន្ទុ២៥ទល់១៦ ,២៧ទល់២១និង២៥ទល់១៧៕/V-PC