ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលស្រុកមង្គលបូរី សហការរៀបចំ សង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ នៅវិទ្យាល័យភ្នំធំ មុនថ្ងៃចូលឆ្នាំ ដូចរាល់ឆ្នាំ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋ យុវជន យុវនារី កុមារា កុមារី សិស្សានុសិស្ស និងភ្ញៀវក្នុង និងក្រៅខេត្ត បានសប្បាយឱ្យអស់ដៃ និងបានយូរបន្តបណ្តាក់គ្នា។ នេះបើតាម លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹង នៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ។

លោករ័ត្ន ដាស៊ីណង់ បាននិយាយដូច្នេះថាៈ “.សូមកុំភ្លេច.យើងទាំងអស់គ្នា នឹងជួបនៅសង្រ្កាន្តវិទ្យាល័យភ្នំធំ (នាផ្លូវជាតិលេខ៥ ភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ) នាថ្ងៃទី១១ -១៣ ខែមេសា ឆ្នាំ២០២៣. ខាងមុខនេះ។ ស្រុកយើងសាន្តត្រាណ សុខសន្តិភាព អភិវឌ្ឍន៍ សូមលោកយាយ លោកតា អ៊ុំ មាមីង បងប្អូន កូន ក្មួយ ចូលរួមសប្បាយរីករាយ ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរយើងណា” ៕ V / N