ដោយៈតារារិទ្ធ/ភ្នំពេញនៅព្រឹកថ្ងៃទី ៣ខែមេសាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុ ជា នឹងអញ្ជើ ញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារខេត្តត្បូង​ឃ្មុំជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលមានតម្លៃរហូតដល់១.៤លានដុល្លារបំពាក់ដោយបរិក្ខារទំនើបៗត្រូវសាងសង់រួចជាស្ថាពរ។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានផ្ទៃដី១៩,៤០២ម៉ែត្រការ៉េ។ គម្រោងបានចាប់ផ្តើមសាងសង់អគារថ្មីចំនួន២ និងជួសជុលអគារចាស់ចំនួន១ ។ អគារថ្មី​ទី១មានទំហំ ១៨ម៉ែត្រគុណ៦២ម៉ែត្រ មានកម្ពស់៤ជាន់បើកការដ្ឋានសាងសង់​នៅថ្ងៃទី​២៧ខែកក្កដាឆ្នាំ២០២០និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២​មានបន្ទប់ ពិនិត្យជំងឺទូទៅ, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់វះ កាត់ , បន្ទប់សម្រាកព្យាបាល,បន្ទប់​ពិសោធន៍វេជ្ជសាស្ត្រ,បន្ទប់អេកូសាស្ដ្រ, បន្ទប់X-Ray និង បានរៀបចំដាក់គ្រែ​សម្រាក​ព្យាបាល​បានចំនួន២០០គ្រែ។

អគារថ្មីទី២មានទំហំ១៨ម៉ែត្រគុណ៦២ ម៉ែត្រមានកម្ពស់៤ជាន់បើកការដ្ឋានសា ង​សង់​​នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣មានបន្ទប់ពិនិ ត្យជំងឺទូទៅ,បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់ វះកាត់,បន្ទប់​សម្រាក​ព្យាបាលទូទៅ,បន្ទប់សម្ភពនិងរោគស្ត្រី, បន្ទប់ព្យាបាលជំងឺកុមារ,បន្ទប់ព្យាបាល​ជំងឺ​មាត់​ធ្មេញ,បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ,ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រឃ្លាំងឱសថនិងដាក់​គ្រែសម្រាកព្យាបាលបានចំនួន ២០០ គ្រែ។ នៅជាន់ទី៣នៃអគារថ្មីទាំងពីរមាន បន្ទប់​គ្រូ​ពេទ្យបន្ទប់វេជ្ជបណ្ឌិតបន្ទប់គ្រូពេទ្យ ប្រចាំការនិងបន្ទប់ស្នាក់នៅសម្រាប់​បុគ្គលិក​ដែលរស់នៅទីឆ្ងាយ។

អគារចាស់ត្រូវបានជួសជុលនិងកែលម្អឡើងវិញនិងប្រើប្រាស់ជាអគាររដ្ឋបាលឃ្លាំងឱសថឃ្លាំងសម្ភារៈនិងអាហារដ្ឋានព្រមទាំងបានជួសជុលអគារចំនួន ១អគារសម្រា ប់​បំពាក់បរិក្ខារផលិតអុកស៊ីហ្សែន។ ក្រៅពីនោះគម្រោងក៏បានសាងសង់ក្លោងទ្វារធំចំនួន២សាងសង់របងជុំវិញមន្ទីរពេទ្យសរុបប្រវែង៥៥៨ ម៉ែត្រសាងសង់ឡដុតកាកសំណល់​វេជ្ជ សាស្ត្រចំនួន១កន្លែង រៀបចំសួននិងដាំដើមធ្នង់បានចំនួន២៣១ដើមដើម្បីលើក​កម្ពស់សោភណភាពនិងកិច្ចការ ពារបរិស្ថានព្រមទាំងរៀបចំចំណតរថយន្ត បានចំនួន៣២ចំណតនឹងជួសជុលអតីតអគារមណ្ឌលសុខភាពមានទំហំទទឹង៩ម៉ែត្របណ្ដោយ១២ម៉ែត្រដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែនសម្រាប់បម្រើការផ្គត់ផ្គង់មន្ទីរ ពេទ្យ។

ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មាបានទទួ លសម្ភារបរិក្ខារវេជ្ជសាស្ត្រដែលជាជំនួយឥតសំណងនៃមូលនិធិ KUSANONE (គូសាណូណេ) របស់រដ្ឋភិបាលជប៉ុនចំនួន១៧ប្រភេទស្មើ៣៧គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ២៦៣,៧៦០ ដុល្លារនិងបានប្រែក្លាយទៅជាមន្ទីរពេទ្យមួយដែលមានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងបំពាក់ដោយឧបករណ៍ដ៏ទំនើបៗ។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារត្រូវបានធ្វើការអភិវឌ្ឍនិងដំឡើងកម្រិតជាមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត២(CPA2)នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២។

មន្ទីរពេទ្យកម្រិត២នេះបម្រើសេវាជូនប្រជាពលរដ្ឋដូចជាផ្នែកជំងឺទូទៅ, ផ្នែកសង្គ្រោះ​បន្ទាន់,ផ្នែកជំងឺវះកាត់, ផ្នែកជំងឺកុមារ,ផ្នែកសម្ភពនិងរោគ ស្ត្រី,ផ្នែកជំងឺរបេង, ផ្នែកទន្ត​សាស្ត្រ,ផ្នែករូបភាពវេជ្ជសាស្ត្រ,ផ្នែកមន្ទីរពិសោធន៍,ផ្នែកឱសថនិងអនាគតពង្រីក​សេវា​ផ្សេងៗបន្ថែមទៀត។

មន្ទីរពេទ្យក៏បានធ្វើកិច្ចសហការជាមួយ​មន្ទីរ​ពេទ្យជាតិនិងអង្គការដៃគូជាច្រើន ដើម្បីផ្តល់សេវាលើផ្នែកជំងឺដែលបានរៀបរាប់​ខាង​លើ ។ក្រៅពីមានកិច្ច សហប្រតិបត្តិការរវាងអង្គការដៃគូនិងមន្ទីរពេទ្យថ្នាក់ជាតិហើយនោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានរៀបចំក្រុមគ្រូពេ ទ្យឯកទេសនៃមន្ទីរពេទ្យមិត្ត​ភាពកម្ពុជា -ចិនត្បូងឃ្មុំ ចុះជួយទៅតាមផ្នែកតាមតម្រូវការជំនាញ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារក៏បានបង្កើតបន្ថែមនូវសេវាមួយចំនួនដូចជា ផ្នែកសុខភាព​ផ្លូវចិត្ត ដោយបាននឹងកំពុ ងបណ្តុះបណ្តាលបុគ្គលិកជំនាញ,ផ្នែកផ្តល់ថ្នាំពន្យារជីវិត(ARV)ជូនអ្នកជំងឺផ្ទុកមេរោគអេដស៍, មណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម​និងសេវា​ផ្សេងៗ​ទៀតដែ លជាតម្រូវការនៃការបម្រើសេវាដល់ប្រជាពលរដ្ឋនៅក្នុង​និងក្រៅតំបន់​ស្រុកក្រូច​ឆ្មារ។

មន្ទីរពេទ្យនេះមិនគ្រាន់តែផ្តល់សេវា​សង្គ្រោះ​អ្នកជំងឺឬសេវាវះកាត់ឬបញ្ជូនប៉ុណ្ណោះទេមន្ទីរពេទ្យនេះក៏នឹងក្លាយជាមន្ទីរពេទ្យអាចជួយបណ្តុះបណ្តាលនិងបំពាក់បំប៉ន សមត្ថភាពបុគ្គលិកនៅតាមស្រុកជិតខាងក្នុងខេត្តត្បូងឃ្មុំនិងខេត្តនៅជិតនេះ ។ ទៅថ្ងៃក្រោយនឹងមានការបញ្ជូនគ្រូពេទ្យជំនាញចុះជួយធ្វើការនៅក្នុងមន្ទីរពេទ្យនេះ ដើម្បីឱ្យក្លាយជាមន្ទីរនពេទ្យមួយដ៏រឹងមាំ អាចគ្រប់គ្រងនិងផ្តល់សេវាសំខាន់នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះគឺជាមន្ទីរ​ពេទ្យស្រុកដំបូងគេហើយដែលមា នសមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺ និងបំពាក់ដោយ​បរិក្ខារពេទ្យទំនើ បៗ៕