ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ កូនស្វាកន្ទុយស ចំនួនពីរក្បាល ត្រូវបានជួយ សង្គ្រោះ ពីខេត្តមណ្ឌលគិរី មកថែទាំនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ។
បើតាមការឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ បានឱ្យដឹងថាៈ កូនស្វាកន្ទុយស ទាំង ២ ក្បាលនេះ កំពុងត្រូវបាននិងកំពុងលូតលាស់ធំធាត់ ប្រកបដោយសុខភាពល្អ។ សត្វស្វាកន្ទុយសជាសត្វកម្រ។
គួរបញ្ជាក់ថា ស្វាកន្ទុយស មានចំនួនប្រមាណ ២ ម៉ឺនក្បាល នៅកម្ពុជា។ សត្វស្វាកន្ទុយស ត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វកម្រ ជិតផុតពូជបំផុត នៅលើពិភពលោក។
តាមទិន្នន័យ ស្វាកន្ទុយស នៅកម្ពុជា បច្ចុប្បន្ន មានចំនួនប្រមាណជាង ២ ម៉ឺនក្បាល ហើយវត្តមានរបស់សត្វស្វាកន្ទុយសនេះ ច្រើនជាងគេ គឺនៅក្នុងដែនជម្រកសត្វព្រៃ កែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ៕/V