ដោយៈមុនីរ័ត្ន/ភ្នំពេញ៖យុវជនសង្គមស៊ីវិលបានសាទរចំពោះការសម្រេចចិត្តរបស់បណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។យុវជនសង្គមស៊ីវិលបានចាត់ទុកថានេះ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បណ្ឌិត សាម អ៊ុន និង លោក សែម ហាក់ក្នុងការចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលជាប្រមុខ ដឹកនាំដ៏ឆ្នើម។
ក្នុងលិខិតសាទររបស់យុវជនសង្គមស៊ីវិលនៅរាត្រីថ្ងៃទី២ខែមេសានេះបានបញ្ជាក់ថាកន្លងមកយុវជនសង្គមស៊ីវិលសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយ និងផ្តល់ឱកាសឱ្យសមាជិកគណបក្សផ្សេងៗដើម្បីចូលរួម ជីវភាពនយោបាយនិងសកម្មជនNGOនានាដើម្បីចូលរួមថែរក្សាសន្តិភាពការពារសន្តិភាពនិងចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាអគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមដែលបាននាំសន្តិភាពពិតប្រាកដមកឲ្យព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ យុវជនសង្គមស៊ីវិលអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងសកម្មជន NGO នានាចូលរួមជាមួយ រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដើម្បីមានឱកាសយកចំណេះដឹងវិជ្ជាជីវៈអ្នកមកបម្រើសង្គមជាតិយើងទាំងអស់គ្នា៕សរន
លោក សាម អ៊ីន
លោក សែម ហាក់