ព្រៃវែង៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំចាយមារខេត្តព្រៃវែងនាព្រឹក ថ្ងៃទី២ ខែមេសា២០២៣នេះបានអញ្ជើញនាំយកស្រាបៀ៤០០កេស,អាវយឺត២០០០អាវនិងថវិកាជាង១៨លានរៀលដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិនៅស្រុកកំចាយមារខេត្តព្រៃវែង ដើម្បីបង្កបរិយាកាសសប្បាយរីករាយនាំមកនូវសិរីសូស្ដីសុភមង្គលនៅក្នុងឆ្នាំថ្មីសម្រាប់ស្រុកកំចាយ មារ ។
អំណោយទាំងអស់ត្រូវបានប្រគល់ជូននៅក្នុងឱកាសនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញការអនុវត្តផែនការ សកម្មភាពរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តអាណត្តិទី៧ ឆ្នាំ ២០២៣និងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខដែលបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៣ នៅទីស្នាក់ ការគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ ។
នៅក្នុងឱកាសនោះដែរលោក ស្តើង សុខុម បានថ្លែងកោតសរសើរនិងអរគុណចំពោះក្រុមការងារ និងគណបក្សមូលដ្ឋានដែលបានអនុវត្តការងារឆ្ពោះទៅកាន់ការបោះ ឆ្នោតបានល្អប្រសើរនិងឯកភាពទិសដៅការងារបន្តរបស់គណបក្សស្រុកព្រមទាំងស្នើឲ្យខិតខំឲ្យបានខ្លាំងឡើងសំដៅធានាឲ្យបានជោគជ័យជាដាច់ខាត។ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានស្នើឲ្យក្រុមការងារនិងគណបក្សមូលដ្ឋានពិនិត្យនិងពង្រឹងឲ្យបានល្អ សកម្ម មានប្រសិទ្ធភាពខ្ពស់ចំពោះគណបញ្ជាការយុទ្ធនាការបោះ ឆ្នោតថ្នាក់ស្រុកនិងឃុំទាំង៨។ជាមួយនេះស្នើពង្រឹងគុណភាពកំលាំងបក្សតាមរយៈការគ្រប់គ្រងច្បាស់លាស់ជិតស្និទ្ធដល់ក្រុមបក្ស,គ្រួសារបក្សនិងសមាជិកបក្សទាំងអស់ ។ ពិនិត្យនិងផ្តល់ឯកសារអត្តសញ្ញាណសម្រាប់ការបោះឆ្នោតឲ្យបានគ្រប់និងទាន់ពេលវេលាដល់សមាជិកបក្សយើង ។ ស្នើអាជ្ញារធមូលដ្ឋានធានាអនុវត្តឲ្យបានល្អគោ លនយោបាយភូមិឃុំសុវត្ថិភាពជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិរហូតដល់ថ្ងៃបោះឆ្នោតនិងត្រូវបង្កើនការខិតខំផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អ ប្រសើរ។ លោកប្រធានក៏បានណែនាំដល់ក្រុមការងារនិងគណបក្សមូលដ្ឋានត្រូវត្រៀមសម្ភារៈ មធ្យោបាយថវិកានិងផែនការសកម្មភាពជាក់លាក់សំដៅធានាដណ្តើម ជោគជ័យជូនគណបក្សយើងឲ្យបានធំធេង ។
នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារបក្សចុះជួយស្រុកកំចាយមារក៏បានដាក់ចេញនៅផែនការការងារជាក់ស្តែងសម្រាប់ការសកម្មភាពជាក់លាក់សម្រាប់ខែ មេសា ឧសភា និង មិថុនា សំដៅធានាដណ្តើមជោគជ័យជូនគណបក្សឲ្យបានធំធេង ។
ជាមួយនេះលោកប្រធានក្រុមការងារក៏បានណែនាំឲ្យអាជ្ញាធរឃុំ ស្រុក ទាំងអស់ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពល រដ្ឋក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ពិសេសការរៀបចំនូវព្រឹត្តិការណ៍សង្រ្កាន្ត នៅតាមស្រុក ឃុំនិងវត្តអារាម ឲ្យបានល្អ ។
លោក ស្តើង សុខុម បានមានប្រសាសន៍ថាតាមទម្លាប់ជនជាតិយើងនិយមរៀបចំចូលឆ្នាំចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទី១ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក ។ ប្រជាពលរដ្ឋនាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មីមានអត្ថន័យជ្រាលជ្រៅ ។ ខ្មែរមានជំនឿថាក្នុង មួយឆ្នាំនៃការរស់នៅគេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួន កាលមានជំងឺរូបរឹតរាងកាយជូនកាល ទៀត បានប្រព្រឹត្ដអំពើសៅហ្មងមិនគប្បី ។ លុះផុតឆ្នាំចាស់ទៅគេនាំគ្នាធ្វើបុណ្យគេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេង កំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។
ម្យ៉ាងទៀតរយៈពេលមួយឆ្នាំពួកគេបានបែកចេញពីគ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មីគេបានវិលមកជូបជុំគ្នាសូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭកនិងបំបាត់ការនឿយហត់ពីការងារផង ។ រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មីប្រកបរបរដោយជោគជ័យ និង អាយុយឺនយូរ ។ ម្យ៉ាងទៀតពិធី បុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នាជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយទើបនៅពេលនោះគេ មិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេតែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាមដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានការមនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យ ចួលឆ្នាំថ្មីមានអត្ថន័យធំធេងយ៉ាងនេះទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិតាំងពីដើមរហូតមក ។
អំណោយឧបត្ថម្ភទាំងអស់នោះរួមមានអាវយឺត«កំចាយមារស្រុកកំណើតខ្ញុំ»ត្រូវប្រគេនដល់វត្តអារាមចំនួន៣៧ កន្លែងក្នុងស្រុកកំចាយមារសម្រាប់រៀបចំកម្មវិធីកំសាន្តដោយមួយវត្តទទួលអាវយឺត ៥០ អាវរួមជាមួយថវិកា ២០ ម៉ឺនរៀលដែលសរុបថវិកាអស់ ៧.៤ លានលានរៀល។ឧបត្ថម្ភស្រាបៀ៤០០កេសសម្រា ប់ភូមិ ទាំង ១២៩ ដោ យមួយភូមិទទួលបានស្រាបៀ៣ កេស សម្រាប់ទទួលពលករចំណាកស្រុកដែលមកលេងភូមិកំណើតក្នុងថ្ងៃចូលឆ្នាំខ្មែរនាពេលខាងមុខ ។សមាជិកសមា ជិកាចូលរួម ប្រជុំដែលមកពីភូមិ-ឃុំ ចំនួន ២៨៧នាក់ ទទួលបានថវិកាម្នាក់២ ម៉ឺនរៀល សរុបថវិកា៥.៧៤លានរៀល ។ ឧបត្ថម្ភអធិការដ្ឋាននគរបាល ១លានរៀល, អាវុធហត្ថស្រុក ៥០ម៉ឺនរៀល,ប៉ុស្តិ៍នគរបាលចំនួន ៨ មួយប៉ុស្តិ៍ទទួលបាន១០ម៉ឺនរៀល ,គណបក្សស្រុករៀបចំប្រជុំ២០ម៉ឺន រៀល ,ស្រាបៀ៥កេសនិង អាវយឺត ៣០អាវ ។ គណបក្សឃុំទាំង ៨ ទទួលបានស្រាបៀ ១កេស,អាវយឺត១៥អាវ។ឧបត្ថម្ភកម្មវិធីរំលឹកគុណគ្រូនៅវិទ្យាល័យហ៊ុន សែនកំចាយមារថវិកា ១លានរៀល។ រៀបចំបាយ សាមគ្គី ៨០ម៉ឺនរៀលនិង ឧបត្ថម្ភឡានស្រោចទឹកផ្លូវកុំឲ្យហុយ ១.២លានរៀល។ សរុបឧបត្ថម្ភទាំងអស់មានអាវ យឺត«កំចាយមារស្រុកកំណើតខ្ញុំ»២០០០អាវ, ស្រាបៀ ៤០០កេស និងថវិកា សរុប ១៨.៦៤ លានរៀល ៕