​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​សម្រាប់​ការរកឃើញ​ត្រី​ទឹក​ជ្រៅ​បំផុត​មិន​ធ្លាប់​មាន​នៅ​ជម្រៅ​ជាង ២៧.០០០​ហ្វីត​(៨.២២៩,៦​ម៉ែត្រ​)​ក្រោម​នីវ៉ូទឹក​​សមុទ្រ​។​

​ប្រភេទ​ត្រី​នេះ​ត្រូវបាន​ថត​បាន​នៅ​ជម្រៅ ២៧.៣៤៩ ហ្វីត (៨.៣៣៦ ម៉ែត្រ​) គឺ​ជិត​ស្មើ​នឹង​កម្ពស់​ភ្នំ​អេ​វើ​រ៉េស​ក្នុង​តំបន់​អន្លង់​សមុទ្រ​អ៊ី​ហ្ស៊ូ​អូ​ហ្គា​សាវ៉ា​រ៉ា (Izu-Ogasawara) ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​។​

​សាស្ត្រាចារ្យ អា​ឡាំង ជេ​មី​សសុន (Alan Jamieson) ជា​អ្នកវិទ្យាសាស្ត្រ​ឈានមុខ បាន​និយាយថា ត្រី​នេះ​អាច​រស់នៅ​ជម្រៅ​អតិបរមា ដែល​ត្រី​ផ្សេងទៀត​មិន​អាច​រស់នៅ​បាន​ហើយ​ប្រហែលជា​​ធ្វើ​ដូច្នេះ មក​ពី​ទឹក​ក្នុង​អន្លង់​មាន​សភាព​ក្ដៅ​ឧណ្ហៗ​។​

​ទោះបីជា​វា​មិន​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ពេញលេញ​ក៏ដោយ ក៏ប៉ុន្តែ​ត្រី​នេះ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ប្រទះឃើញ​នៅ​ជម្រៅ ២៦.៣១៩ ហ្វីត​កាលពី​មុន​ដែល​បាន​បង្កើត​ឯតទគ្គ​កម្ម​សម្រាប់​ត្រី​ទឹក​​ជ្រៅ​បំផុត​មិន​ធ្លាប់​មាន​។​

​សាស្ត្រាចារ្យ​ចេ​មី​សុន​បាន​ប្រាប់ BBC News ថា “​ប្រសិនបើ​កំណត់ត្រា​នេះ​ត្រូវបាន​បំបែក វា​នឹង​ខុស​គ្នា​តែ​ពីរ​បី​ម៉ែត្រ​ប៉ុណ្ណោះ​”៕

ត្រី​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​នៅ​អន្លង់​សមុទ្រ​អ៊ី​ហ្ស៊ូ​អូ​ហ្គា​សាវ៉ា​រ៉ា​នៅ​ជម្រៅ ៨.៣៣៦ ម៉ែត្រ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន