តាក់ស៊ី​ហោះ Rolls-Royce នឹង​ហោះ​សាកល្បង​នៅ​ឆ្នាំក្រោយ​

1281
ចែករម្លែក

​ក្រុមហ៊ុន Rolls-Royce បានបង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ផែនការ​របស់ខ្លួន​ក្នុង​ការបើក​ដំណើរការ​រថយន្ត​តាក់ស៊ី​ហោះ​៥​កៅអី និង​បាន​បញ្ជាក់ថា រថយន្ត​គំរូ​នេះ​នឹង​ហោះ​នៅលើ​មេឃ​នៅ​ឆ្នាំក្រោយ​។​

​កាលវិភាគ​សម្រាប់​ការចាប់ផ្តើម​ហោះ​សាកល្បង​នេះ​ត្រូវ​បានប្រកាស​នៅក្នុង​បទ​បង្ហាញ​សំខាន់ៗ​នៅឯ​ពិព័រណ៍ Farnborough Airshow ក្នុង​ខេត្ត​ហាំ​សាយ​អឺ ចក្រភព​អង់គ្លេស កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧​កក្កដា​។​

​ក្រុមហ៊ុន Rolls-Royce រំពឹងថា តាក់ស៊ី​ហោះ​នឹង​ដំណើរការ​ក្នុង​រយៈពេល ៣ ទៅ ៥ ឆ្នាំ​ទៀត​។​

​យោងតាម​វេ​ប​សាយ Phys.org បានឱ្យដឹងថា ក្រុមហ៊ុន​អង់គ្លេស​នេះ​បាន​អះអាងថា បាន​ចំណាយលុយ​រាប់លាន​ក្នុងការ​អភិវឌ្ឍ​រថយន្ត​នេះ​ឡើង​។​

​រថយន្ត​តាក់ស៊ី​ហោះ​ហាយ​ប្រ៊ី​ដ​អគ្គិសនី​នេះ​នឹងមាន​សមត្ថភាព​ហោះហើរ និង ចុះចត​ត្រង់ ដោយ​មិនចាំបាច់​មាន​ផ្លូវ​រត់​នោះឡើយ​។​

​ក្រុមហ៊ុន Rolls-Royce បាន​និយាយទៀតថា រថយន្ដ​ចេះ​ហោះ​របស់ខ្លួន​នឹង​ដឹក​អ្នកដំណើរ ៥ នាក់​ក្នុង​ល្បឿន​រហូតដល់​ទៅ ៤០២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ហោះ​បាន​ចម្ងាយ ៨០០ គីឡូម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Rolls-Royce រំពឹងថា តាក់ស៊ី​ហោះ​នឹង​ដំណើរការ​ក្នុង​រយៈពេល ៣ ទៅ ៥ ឆ្នាំ​ខាងមុ

ទីតាំងផ្សាយពាណិជ្ជកម្ម