​ប្រាំ​ខែ​ឆ្នាំនេះ​កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន​២,៦​លាន​នាក់​

1321
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: មន្ត្រី​ទេសចរ​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧​ខែកក្កដា​ថា រយៈពេល​ប្រាំ​ខែ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​បាន​ជាង​២,៦​លាន​នាក់ គឺ​កើន​១៣,៥​ភាគរយ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​។​

​លោក គង់ សុភា​រក្ស ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ នៃ​ក្រសួងទេសចរណ៍​ប្រាប់ថា ផ្លូវអាកាស​ជា​ច្រក​សំខាន់​ជាងគេ​។ ទេសចរ​អន្តរជាតិ​ជិះ​យន្តហោះ​មក​កម្ពុជា​ច្រើនជាង​ច្រក​ផ្លូវគោក និង​ផ្លូវទឹក គឺ​កើន​២៥​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​ក្នុង​រយៈពេល​ដូចគ្នា​។ ទេសចរ​ចិន​វ៉ា​ដាច់​គេ​ក្នុងចំណោម​ទេសចរ​អន្ត​រ​ជាតិ​នានា គឺមាន​ជិត​ប្រាំបី​សែន​នាក់​ស្មើនឹង​៧៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​រយៈពេល​ដូចគ្នា​។ ក៏ប៉ុន្តែ​មន្ត្រី​រូបនេះ​ប្រាប់ថា ទេសចរ​មកពី​អឺរ៉ុប​ក៏​មិន​ណ​យ​ដែរ គឺ​នៅតែ​កើន​ប្រមាណ​ពី​៦​ទៅ​៧​ភាគរយ​មក​កម្ពុជា​។​

​លោក ម៉េង ផល្លា អនុប្រធាន​សមាគម​ដឹកជញ្ជូន​ទេសចរណ៍​ហៅ​កាត់​ថា កាតា បាន​ប្រាប់ថា ចរន្ត​ទេសចរ​ចេញ​-​ចូលមក​កម្ពុជា គឺមាន​សកម្មភាព​ធម្ម​តា​។ តែ​សង្កេតឃើញថា នៅ​អឺរ៉ុប​សេដ្ឋកិច្ច​ធ្លាក់ចុះ​បន្តិច ធ្វើ​ឲ្យ​គេ​រារែក បន្ថយ​ការចាយវាយ​។ គេ​មក​កម្ពុជា​ធម្មតា តែ​ធ្លាប់​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ធ្លាក់​មក​ផ្កាយ​៣​ឬ​ផ្កាយ​៤​វិញ​ខ្លះៗ​ហើយ​។ គាត់​ទទួលស្គាល់ថា​ផ្លូវអាកាស​ទេសចរ​ជិះ​យន្ត​ច្រើន​មក​កម្ពុជា​មែន​។ គឺ​គ្មាន​អាកាសយានដ្ឋាន​ណា​គ្មាន​សកម្មភាព​នោះទេ​៕ ល​