មាន​ករណី​ចាប់​ក្មេង​ទៀតហើយ តែ​មិន​សម្រេច នៅ​ខេត្តព្រៃវែង​

1123
ចែករម្លែក


ព្រៃវែង ៖ ក្មេងស្រី​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់​ដាក់​រថយន្ត​កាមរី ពណ៌​ស គ្មាន​ស្លាក​លេខ ប៉ុន្តែ​ត្រូវ​អ្នកភូមិ​ឃើញ​ទាន់​ស្រែក​ឆោឡោ ទើប​ពួក​ជនល្មើស​ប្រលែង​ក្មេង​វិញ​។ ហេ​ត​ការណ៍​កើតឡើង​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​១០​នាទី នៅ​ភូមិ​ត្រោក ឃុំ​សំរោង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​មន្ត្រីនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ហយ ស្រីរ័ត្ន អាយុ ១០​ឆ្មាំ រស់នៅ​ភូមិ​ខាងលើ​។​

​នៅវេលា​ម៉ោង​១៥​និង​១០​នាទី ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច និង​កម្លាំង​ជំនាញ​បាន​ចុះទៅ​ស្រាវជ្រាវ ដល់​កន្លែងកើតហេតុ ហើយ​បញ្ជាក់ថា រឿងនេះ​បាន​ចាប់​ក្មេង​ពិតមែន​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម