លោក ចូ​សេ ម៉ូ​រី​ញ៉ូ ត្រៀម​កញ្ចប់​ទឹកប្រាក់​៤៤​លាន​ផោន ដើម្បី​ផ្ទេរ អាន​តេ រ៉េ​ប៊ី​ក​

749
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ប្រាក់​៤៤​លាន​ផោន​សម្រាប់​ផ្ទេរ​ខ្សែប្រយុទ្ធ ក្រូ​អាស៊ី អាន​តេ រ៉េ​ប៊ី​ក (Ante Rebic) ។​
​ ​
​កីឡាករ​របស់​ក្លិប Eintracht Frankfurt រូបនេះ​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ក្រុម​ក្រូ​អាស៊ី​ឡើង ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​នៅ​ប្រទេស​រុស្ស៊ី​។​
​ ​
​កីឡាករ​រូបនេះ​បាន​ក្លាយជា​គោលដៅ​ផ្ទេរ​សម្រាប់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រូបង្វឹក​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត នេះ​បើតាម​សេចក្តីរាយការណ៍​នៅ​ប្រទេស​អ៊ីតាលី​។​
​ ​
​រ៉េ​ប៊ី​ក មាន​កំហុស​ច្រើន អំឡុង​ការប្រកួត​វើ​ល​ខាប់​រដូវក្តៅ​នេះ ប៉ុន្តែ​កីឡាករ​រូបនេះ​រកបាន គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។​
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​អាជីព​ជាមួយ​ក្លឹប RNK Split មុនពេល​ចូលរួម​ជាមួយ ក្លឹប Fiorentina ក្លឹប RB Leipzig ក្លឹប Verona និង​ចុងក្រោយ​ជាមួយ​ក្លឹប Frankfurt ។​
​ ​
​រ៉េ​ប៊ី​ក បានបង្ហាញ​មុខ​២១​លើក​សម្រាប់​ជម្រើសជាតិ​ក្រូ​អាស៊ី ដោយ​រកបាន​២​គ្រាប់​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ​ក្រូ​អាស៊ី អាន​តេ រ៉េ​ប៊ី​ក (Ante Rebic)

ទីតាំងផ្សាយពាណិជ្ជកម្ម