​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រភព​មួយ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​៤​មេសា​ថា មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក រ៉ូភឺត ម៉ួដុ​ក (Rupert Murdoch)​និង​អតីត​មេ​ប៉ូលិស​ក្រុង​​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ លោកស្រី អាន ឡេ​ស្លី ស្មី​ត (Ann Lesley Smith) បាន​លុបចោល​ការភ្ជាប់​ពាក្យ​របស់​ពួកគេ​ហើយ​។​

​ប្រធាន​ក្រុមហ៊ុន Fox Corp​អាយុ ៩២ ឆ្នាំ​រូប​នេះ និង​លោកស្រី​ស្មី​ត​មាន​គម្រោង​រៀបការ​នៅ​រដូវក្តៅ​នេះ​។ វា​នឹង​ក្លាយ​ជា​អាពាហ៍ពិពាហ៍​ទី​ប្រាំ​របស់​គាត់​។​

​វេបសាយ Vanity Fair បាន​រាយការណ៍​អំពី​ការបែកបាក់​នេះ ដោយ​ស្រង់​ប្រភព​មួយ​ជិតស្និទ្ធ​នឹង​លោក​ម៉ួដុ​កដោយ​និយាយថា​គាត់​មាន​ការមិនសប្បាយចិត្ត​ជាមួយនឹង​ទស្សនៈ​ផ្សព្វផ្សាយ​ដំណឹង​​ប៉ប៉ាច់ប៉ប៉ោច​របស់លោក​ស្រី​ស្មី​ត​។​

​លោក​ម៉ួដុ​ក​បាន​ប្រាប់​កាសែត News Corp ដែល​ជា​កម្មសិទ្ធិ​របស់ New York Post ដែល​បាន​ទម្លាយ​ព័ត៌មាន​នៃ​ការភ្ជាប់​ពាក្យ​នេះ យ៉ាង​ដូច្នេះ​ថា រូបលោក​និង​លោកស្រី​ស្មី​ត​អាយុ ៦៦ ឆ្នាំ​បាន​ជួប​គ្នា​កាលពី​ខែកញ្ញា​នៅឯ​ចម្ការ​ទំពាំងបាយជូរ​ម៉ូ​រ៉ា​ហ្គា (Moraga) របស់​គាត់​ក្នុង​ទីក្រុង​ប៊ែល​អ៊ែរ (Bel Air) រដ្ឋ​កាលីហ្វ័​រញ៉ា ហើយ​គាត់​បាន​ទូរស័ព្ទ​ទៅ​លោកស្រី​នៅ​ពីរ​សប្តាហ៍​ក្រោយ​។​

​លោកស្រី​ស្មី​ត​គឺជា​ស្ត្រី​មេម៉ាយ ប្តី​ស្លាប់​។​

​នៅ​ថ្ងៃទី ១៧ ខែ​មីនា​ក្នុង​ទីក្រុង​ញូវយ៉ក លោក​ម៉ួដុក​បានបង្ហាញ​ចិញ្ចៀនពេជ្រ​ដល់​លោក​ស្រី​ស្មី​ត​។​

​លោក​ម៉ួដុ​ក​បាន​ប្រាប់​កាសែត Post ថា “​ខ្ញុំ​ភ័យ​ណាស់​។ ខ្ញុំ​ខ្លាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ប៉ុន្តែ​ខ្ញុំ​ដឹងថា​នេះ​ជា​ការធ្លាក់​អន្លង់​ស្នេហ៍​ចុងក្រោយ​របស់​ខ្ញុំ​។ វា​គួរតែ​ធ្លាក់​ទៅ​ចុះ​។ ខ្ញុំ​សប្បាយចិត្ត​”៕

​លោក​ម៉ួដុ​ក​និង​លោកស្រី​ស្មីត​ចែកផ្លូវ​គ្នា​ហើយ ទាំង​មិន​បាន​រៀបការ​