តារា​ថត​រឿង​សិច​ម្នាក់ ដែលមាន​ដោះ​ធំ​រាង​អក្សរ O ទីបំផុត​សុំឱ្យ​ពេទ្យ​ជួយ ព្រោះ​សុដន់​ឆ្លង​មេរោគ​ធ្លាយ​ទឹករងៃ​

26265
ចែករម្លែក
  • 109
    Shares

​តារា​ថត​រឿង​សិច​ម្នាក់ បាន​ទទួលស្គាល់ថា នាង​មិន​ចង់​វះកាត់ “​យក​ដោះ​រាង​អក្សរ O ដ៏​គ្រោះថ្នាក់​” របស់​នាង​ចេញ​ទេ ទោះបី​វា​ឆ្លង​មេរោគ រហូត​បែកធ្លាយ​ទឹករងៃ​ចេញ​តាម​សុដន់​ក៏ដោយ​។

​នាង​អេ​លីហ្សា​បេ​ត ស្តា អាយុ ៤៧ ឆ្នាំ មកពី​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស បាន​វះកាត់​កែ​ដាក់​សុដន់​ស៊ី​លី​កូន​ខ្នាត ៤០០០cc ខុសច្បាប់ អំឡុង​ការវះកាត់​តម្លៃ ៤.០០០ ដុល្លារ ក្នុង​ឆ្នាំ ១៩៩៩ ក្នុង​បំណង​ទទួលបាន​ការងារ​កាន់​តែ​ច្រើន​ក្នុងនាម​ជា​តារា​បង្ហាញ​ម៉ូត​ឆើយ​ឆាយ​ដោះ​ធំ​។​

​ដោះ​ក្លែងក្លាយ​គួរឱ្យភ្ញាក់ផ្អើល​របស់​នា​ង គឺ​ផលិតឡើង​ដើម្បីឱ្យ​វា​រីកធំឡើង​ជា​បន្តទៀត បន្ទាប់ពី​ផ្សាំ​ក្នុង​ដោះ​ធម្មជាតិ​នាង​រួចរាល់ ដោយ​វា​ស្រូបយក​ទឹករងៃ និង ពង្រីក​មាឌ​កាន់តែ​ធំ​។​

​ប៉ុន្តែ​មេរោគ​ក្នុង​សុដន់​បានធ្វើឱ្យ​ធ្លាយ​ចេញ​ទឹករងៃ​នៅ​ដោះ​ខាងស្តាំ ដែល​ធ្វើឱ្យ​ដើមទ្រូង​របស់​នាង​មើលទៅ​ហើម​ស្ពុល​។

​ម្តាយកូន​ពីរ ដែល​បានទទួល​ការវះកាត់​កែកុន​រាងកាយ​ចំនួន​ជាង ៦០ លើក ដើម្បី​បាន​រាង​ស្អាត​សិច​ស៊ី​រូបនេះ នៅតែ​ពិចារណា​ថា​តើ​គួរ​វះកាត់​យក​ដោះ​ក្លែងក្លាយ​នោះ​ចេញ​ឬក៏​អត់ បើទោះបី​ជាមាន​ដំបូន្មាន​ពី​ក្រុមគ្រូពេទ្យ​វះកាត់​នៅ​កម្មវិធី Botched! ណែ​នាំឱ្យ​វះកាត់​ចេញ​ក៏ដោយ​។

​ប៉ុន្តែ​ទោះយ៉ាងណា ដោយសារ​ឈឺចាប់​ទ្រាំលែងបាន ទីបំផុត​នាង​ក៏​សម្រេចចិត្ត​ទទួល​ការវះកាត់​យក​សុដន់​ស៊ី​លី​កូន​នោះ​ចេញ និង​ផ្តល់​ដំបូន្មាន​ឱ្យ​ស្ត្រី​ផ្សេងទៀត កុំ​វះកាត់​ពង្រីក​សុដន់​ដូច​នាង បើ​មិន​ចង់​ជួប​ហានិភ័យ​សុខភាព​ទេនោះ​៕ ដោយ៖ កញ្ញាដាលីស

នាង​អេ​លីហ្សា​បេ​ត ស្តា ទីបំផុត​យល់ព្រម​វះ​យក​សុដន់​ស៊ី​លី​កូន​ខ្នាត​យក្ស​ចេញ ព្រោះ​ចេញ​ទឹករងៃ​ឈឺចាប់​ទ្រាំលែងបាន

ទីតាំងផ្សាយពាណិជ្ជកម្ម