ដោយៈដេប៉ូ/ភ្នំពេញ៖សត្វត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាសត្វត្រយងចង្កំកសមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ។វាច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។ វាមានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ៕សរន/R